ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះកើនឡើងដល់ ១៤៥ នាក់ ខណៈកីឡាករតែ ៥០ នាក់ប៉ុណ្ណោះដែលទទួលប្រាក់ឧបត្ថម្ភ

17323
  • ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់ ១១៥ នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិ តែ ៥០ នាក់ នេះជាកាបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡំាពិកកម្ពុជា ក្នុងពិធីសំណេះសំណាលជាកីឡាករ កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ជនពិការ នៅមជ្ឈមណ្ឌលជនពិការតេជោសែន ។

    ឯកឧត្តម យី វាសនា មានប្រសាសន៍ថា អត្តពលិកចុះឈ្មោះចូលក្រុមជម្រើជាតិឆ្នាំនេះ មានចំនួនច្រើន និងការរៀបចំជាសហព័ន្ធក៏មានការកើនឡើងដែរ ដូច្នេះធ្វើឲ្យជម្រើសជាតិជនពិការឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ ២០១៨ ដែលមានចំនួន ៩៨ រូប ខណៈឆ្នាំ ២០១៩ នេះ មានរហូតដល់ ១១៥ រូប ។ ប៉ុន្តែចំនួនគ្រូបង្វឹក ប៉ារ៉ាឡាំពិក មានការលំបាកជ្រើសរើសណាស់ ដោយគ្រូបង្វឹកមួយចំនួនត្រូវមានការយល់ដឹងខ្ពស់ និងមានក្រមសលីធម៌ល្អ ។ ឯកឧត្តម អគ្គលេខាធិការប៉ារ៉ាឡាំពិក បានបញ្ជាក់ថា កូតាដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជួនអត្តពលិកជម្រើសជាតិ គ្រូបង្វឹកប៉ារ៉ាឡាំពិកឆ្នាំ ២០១៩ នេះ មានចំនួនតែ ៥០ រូបដោយអត្តពលិក ៤០ រូប គ្រូបង្វឹក ១០ រូប ដែលជាចំនួនកើនឡើងជាតួលេខ ១ បង្ហាញពីការរីកចម្រើនរបស់អត្តពលិជនកពិការ ។

    ចំនួននេះត្រូវបាន ឯកឧត្តម យី វាសនា បញ្ជាក់ថា អត់គ្រប់ចំនួនទេ ដោយមានតែ ៥០ រូប ប៉ុណ្ណោះ ខណៈអត្តបលិកសរុប ១៤៥ រូប ដូច្នេះ ៩៥ រូបទៀត ត្រូវស្នាក់នៅ និងហ្វឹកហាត់ខាងក្រៅ ។ បញ្ហានេះត្រូវបាន ឯកឧត្តម អះអាងថា និងយកបញ្ហានេះ ទៅពិភាក្សាបន្ថែមទៀតជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្វែងរកដំណើរស្រាយល្អជាងនេះ ដោយក្នុងចំណោមកីឡាករទាំងអស់មានតែ ៤ រូបប៉ុណ្ណោះ ដែលចង់ស្នាក់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
    ដោយឡែកបញ្ហាគ្រូបង្វឹក ឯកឧត្តម យី វាសនា បន្ថែមថា ដោយពិបាកជ្រើសរើស គ្រូបង្វឹកថ្មី ដូច្នេះ ត្រូវរក្សាគ្រូបង្វឹកទាំងអស់អោយនៅដដែល ហើយចំនួនដែលចាកចេញត្រូវបំពេញបន្ថែម រីឯសហព័ន្ធថ្មីមួយចំនួនដែលទើបតែបង្កើត ដែលមិនទាន់មានគ្របង្វឹកត្រូវយកគ្រូចាស់ៗមកជំនួសសិន រងចាំគោលការណ៍ស្នើសុំបន្ថែមនាពេលក្រោយ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី