សហរដ្ឋអាមេរិក សម្រេចប្រគល់សម្បត្តិវប្បធម៌ និងវត្ថុបុរាណចំនួន ៣៦១ បំណែកទៅចិនវិញ

19322
  • សហរដ្ឋអាមេរិកបានប្រកាសបញ្ជូនសម្បត្តិវប្បធម៌ និងវត្ថុបុរាណចិនចំនួន ៣៦១ បំណែកអោយទីក្រុងប៉េកាំងវិញ នៅឯពិធីប្រគល់មួយកាលពីពេលថ្មីៗកន្លងទៅនេះ ។

    មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានចូលរួមក្នុងពិធីប្រគល់មួយដែលប្រព្រឹត្តទៅនៅឯសារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) រដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាមេរិក ។ នៅអំឡុងពិធីប្រគល់វត្ថុបុរាណនោះដែរ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងការិយាល័យស៊ើបអង្កេតអាមេរិក FBI ក៏បានចុះហត្ថលេខា និងផ្លាស់ប្ដូរគ្នាទៅវិញទៅមកផងដែរ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹងធ្វើឱ្យប្រសើរឡើងការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណទៅឱ្យចិន ។

    ការធ្វើមាតុភូមនិវត្តន៍នេះ នឹងក្លាយជាការប្រគល់វត្ថុបុរាណក្នុងទ្រង់ទា្រយធំបំផុតឱ្យចិនវិញ ពីសំណាក់ទីក្រុងវ៉ាស៊ីន តោនចាប់តាំងពីឆ្នាំ ២០០៩ ជាពេលដែលប្រទេសទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការពង្រឹងទំនាក់ទំនាក់ទំនងពាក់ព័ន្ធនឹងបញ្ហានេះ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី