ផលិតផល Star balm បានឧបត្ថម្ភ ក្លឹប វិសាខា រយៈពេល ៣ ឆ្នាំ ដើម្បីផ្តល់ការព្យាបាលដល់កីឡាករពេលហ្វឹកហាត់

10557

ផលិតផល Star balm ផ្តើមចូលរួមឧបត្ថម្ភ ក្លឹបបាល់ទាត់ វិសាខា រយៈពេល ៣ ឆ្នាំ ដើម្បីផ្តល់ការព្យាបាល អោយកីឡាករពេលហ្វឹកហាត់ និងអំឡុងពេលប្រកួត កិច្ចព្រមព្រៀងសហការជាដៃគូ រវាងក្លឹបវិសាខា និងផលិតផល Star balm បានធ្វើឡើង កាលពីថ្ងៃទី ៨ ម្សិលមិញ នៅកីឡដ្ឋានវិសាខា ។

លោក Dick Van Tintelen ប្រធាន Star balm ពិភពលោក មានប្រសាសន៍ថា ចំណុចសំខាន់ ដែលជម្រុញឲ្យ Star balm ឧបត្ថម្ភផលិផល ដល់ក្លិបបាល់ទាត់វិសាខា រយៈពេល ៣ ឆ្នាំ ព្រោះ Star balm ជាផលិតផលវេជ្ជសាស្រ្ត ដែលជួយក្នុងការព្យាបាលសាច់ដុំ និងសន្លាក់ដ៍មានប្រសិទ្ធភាព ។ ដូច្នេះការឧបត្ថម្ភនេះ វានឹងជួយសម្រាលការចំណាយ លើការទិញផលិតផលសម្រាប់មកព្យាលបាល កីឡាករនៅពេលមានរបួស អំឡុងហ្វឹកហាត់ និងពេលប្រកួត ។ លោក ជឿជាក់ថា ការរួមចំណែករបស់ផលិតផល Star balm វានឹងជួយសម្រាលថវិកាមួយផ្នែក ដល់ក្លិប ។ លោក ប្រធាន Star balm ពិភពលោក អះអាងថា ការឧបត្ថម្ភពី Star balm រយៈពេល ៣ ឆ្នាំនេះ នឹងក្លាយជាចលករមួយក្នុងការជួយពង្រឹងសក្កានុពល សម្រាប់ប្រកួតប្រជែងដោយគុណភាព នៅក្នុងលីគកំពូល និងពានរង្វាន់សម្តេចតេជោ ។ ដោយឡែកលោក ឈួ ម៉េងតុង អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា បានលើកឡើងថា ការឧបត្ថម្ភពី Star balm គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ឲ្យក្លិបកាន់តែមានសក្កានុពលប្រកួតប្រជែង នឹងជួយកាត់បន្ថយថវិកាលើការទិញផលិតផល សម្រាប់ព្យាបាលកីឡាករ ។

សូមបញ្ជាក់ថា ផលិតផល Star balm គឺជាផលិតផលវេជ្ជសាស្រ្តមួយជួយ ក្នុងការព្យាបាលសន្លាក់ និងសាច់ដុំយ៉ាងស័ក្កសិទ្ធ ហើយផលិតនេះត្រូវបានគេមើលឃើញថា អ្នកកីឡានៅលើពិភពលោកគេនិយមប្រើប្រាស់ ក្នុងនោះក៏មានក្លិបបាល់ទាត់ល្បីឈ្មោះ របស់ប្រទេសអាល្លីម៉ង់ Brussia Dortmund ផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី