ចាញ់បាត់!!! Arsenal ជាក្រុមតែមួយគត់ដែលអាចបញ្ឈប់ភាពមិនដែលចាញ់របស់លោក Solskjaer (វីដេអូ)

13623
  • ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាក្រុមដំបូងគេដែលអាចបំបាក់ក្រុមបីសាចក្រហម Manchester United ឲ្យស្គាល់ពាក្យចាញ់ជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ Premier League ក្រោ​មការដឹកនាំរបស់លោក Ole Gunnar Solskjaer កាលពីយប់មិញ ។

    ចាប់តាំងពីការបណ្ដេញលោក Jose Mourinho ចេញពីតំណែងរួចមកវិរះបុរសបីសាចក្រហមលោក Ole Gunnar Solskjaer ត្រូវបានក្លឹបតែងតែជាគ្រូបង្វឹកបណ្ដោះអាសន្ន ហើយលោកបានស្រោចស្រង់ Man United ពីស្ថានភាពដ៏អាក្រក់បំផុតត្រឡប់ទៅរកកម្រិតដ៏ល្អប្រសើរវិញដោយបុរសសញ្ជាតិន័រវែសរូបនេះបានដឹកនាំក្លឹបមិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះក្នុងរយះ ១២ ប្រកួត ដោយឈ្នះ ១០ ស្មើរ ២ នៅពានរង្វាន់លីគកំពូលអង់គ្លេស ។

    ប៉ុន្តែកាលពីយប់មិញ Man United បានស្គាល់រស់ជាតិចាញ់ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Solskjaer នៅក្នុងកីឡដ្ឋាន Emirates ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល ០ ទល់នឹង ២ ក្នុងជំនួបប្រចាំសប្ដាហ៍ទី ៣០ នៃការប្រជែងពានរង្វាន់ក្របខ័ណ្ឌ Premier League ( លីគកំពូលអង់គ្លេស ) ការបរាជ័យជាលើកដំបូងនេះបានទម្លាក់ក្រុមរបស់លោក Solskjaer ទៅកាន់លេខរៀងទី ៥ វិញនៅក្នុងចំណាត់ថ្នាក់តារាង ខណះ ២ គ្រាប់របស់ក្រុមកាំភ្លើងធំ Arsenal រកបានដោយខ្សែបម្រើ Granit Xhaka នៅនាទីទី ១២ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដោយបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៦៩ ហើយបានរុញក្រុមរបស់លោក Unai Emery ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៤ វិញ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី