តារាស្រីវ័យក្មេងម្នាក់ផ្ដួលស្ថាបនិកហ្វេសបុកគ្រងតំណែងបុគ្គលវ័យក្មេងមានបំផុតនៅលើពិភពលោក

9852

កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីធុរកិច្ច Forbes បានចេញផ្សាយពីសមាសភាពបុគ្គលវ័យក្មេង ២ រូប ដែលមានប្រាក់ពាន់លានដុល្លារអាមេរិក ក្នុងនោះមានទាំងអ្នកសិល្បៈ និង ស្ថាបនិកហ្វេសបុកផងដែរ ។

យោងតាម Forbes បានចុះផ្សាយកាលពីថ្ងៃអង្គារថា Kylie Jenner ជាតារាសម្តែងនិងបង្ហាញម៉ូត បានឡើងមកឈរចំណាត់ថ្នាក់កំពូល នាមជាសេដ្ឋីប្រាក់ពាន់លានវ័យក្មេងជាងគេបង្អស់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់កំពូលក្នុងពិភពលោក ។ ស្ត្រីវ័យ ២១ ឆ្នាំរូបនេះកំពុងក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ១ ពាន់លានដុល្លារ ផ្តួលកំណត់ត្រាចាស់របស់ស្ថាបនិក Facebook លោក Mark Zuckerberg ដែលត្រូវចំណាយពេលដល់វ័យ ២៣ ឆ្នាំទើបឈានមកដល់ចំណុចប៉ុណ្ណេះបាន ។

ចំណូលពាន់លានរបស់ស្រីស្អាតសញ្ជាតិអាមេរិករូបនេះ កើតចេញពីក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics របស់នាងដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Ultra Beauty ។ តាមការប៉ាន់ប្រមាណពី Forbes ក្រុមហ៊ុនរបស់នាងបច្ចុប្បន្នមានតម្លៃប្រមាណ ៩០០ លានដុល្លារ ហើយក្នុងនោះ Jenner កាន់កាប់ភាគហ៊ុនម្នាក់ឯងទាំង ១០០ ភាគរយ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី