សហរដ្ឋអាមេរិក គម្រាមដាក់ទណ្ឌកម្មប្រទេសណាដែលហ៊ានលូកដៃក្នុងវិបត្តិនៅវេណេស៊ុយអេឡា

8628

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អ្នកនំាពាក្យក្រសួងការបរទេសអាមេរិកលោក រ៉ូប៊ឺត ផល្លាឌីណូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានលុបចោលការផ្ដល់ទិដ្ឋការដល់មន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡា និងសាច់ញាតិរបស់ពួកគេចំនួន ២៥០ នាក់ ដោយសារតែអ្នកទាំងនេះនៅតែបន្តគ្រាំទ្រលោកប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ។

ស្របពេលជាមួយគ្នានោះដែរ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡាក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងមិនកំណត់ការដាក់ទណ្ឌកម្មប្រឆាំងតែទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ ពោលគឺទណ្ឌកម្មអាចនឹងពង្រីកដល់បណ្ដាប្រទេសទាំងឡាយណា ដែលគាំទ្ររបបដឹកនាំទីក្រុងការ៉ាកាស់ ។

សូមជម្រាបផងដែរថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកាលពីខែមករាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិជាង ៧ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី