កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបានទទួលរង្វាន់ជាកីឡាករឆ្នើមជាលើកទីពីរហើយក្នុងរដូវកាលនេះ បន្ទាប់ពីអាចបង្កើតឲ្យមានគ្រាប់បាល់ ៦ គ្រាប់ ដោយ ស៊ុតចូល ៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូបក្រុមបាន ២ គ្រាប់។
ការលេងដ៏ល្អរបស់កីឡាកររូបនេះបានជួយឲ្យ Liverpool ឈ្នះបានពីរប្រកួត និងស្មើម្តង និងជួយឲ្យ Liverpool រក្សាតំណែងក្នុងក្រុមកំពូលទាំងបួនក្នុងតារាង Premier League។
Salah បានទទួលការបោះឆ្នោតសរុបច្រើនជាងគេពីអ្នកបោះឆ្នោតដែលរួមមាន ក្រុមអ្នកជំនាញ ប្រធានក្រុមនៃក្លឹបក្នុង Premier League និងអ្នកគាំទ្រ ដែលធ្វើឲ្យកីឡាកររូបនេះវ៉ាដាច់បេក្ខភាព ៦រូបទៀតរួមមាន Sergio Aguero, Mousa Dembele, Pascal Gross, Eden Hazard, Glenn Murray និង Xherdan Shaqiri ៕
ដោយ៖ Dara Hunii