ទីបំផុតកូរ៉េខាងត្បូង យល់ព្រមចំណាយថវិកា ៨៩០ លានដុល្លារ សម្រាប់ការចំណាយលើកងទ័ពអាមេរិកនៅឧបទ្វីបកូរ៉េ

34269
  • រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាផ្លូវការហើយ ដើម្បីបង្កើនចំនួនថវិកាដែលខ្លួនបង់ឱ្យសហរដ្ឋអាមេរិក សម្រាប់កងកម្លំាងយោធាអាមេរិកនៅលើឧបទ្វីបកូរ៉េ ។

    សារព័ត៌មាន CGTN បានរាយការណ៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងត្រូវចំណាយប្រាក់ប្រមាណ​៨៩០ លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានឯកភាពកាលពីខែមុននេះ មានសុពលភាពត្រឹមតែរយៈពេលមួយឆ្នំាប៉ុណ្ណោះ ហើយវានៅតែត្រូវការអនុម័តដោយសភាកូរ៉េខាងត្បូងជាមុនសិន ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី