កាត់ចិត្តទៅប្អូន!!! Mbappe សារភាពថា តាំងពីធ្លាក់ចេញពី UCL មក ខ្លួនដេកមិនដែលលក់ឡើយ

11372
  • ក្រោយបរាជ័យនៅជើងទីពីរដែលនាំឱ្យក្លឹប Paris Saint-Germain ធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League កាលពីថ្ងៃទី ៦ ខែមីនា កន្លងទៅនេះកីឡាករវ័យក្មេងឆ្នើមម្ចាស់ជើងឯកវើលខាប់ឆ្នាំ ២០១៨ Kylian Mbappe នៅតែមិនអស់ចិត្តនឹងលទ្ធផលនេះនៅឡើយទេ ។

    ក្នុងការប្រកួតជើងទី ២ កីឡាករ Romelu Lukaku បានរកគ្រាប់ទី ១ ឱ្យក្រុមបីសាចក្រហមតែ ២ នាទីក្រោយចូលប្រកួតប៉ុណ្ណោះតែ ១០ នាទីក្រោយមកកីឡាករ Juan Bernat របស់ PSG រកបានគ្រាប់តាមស្មើវិញ ។ ឃើញបែបនេះកីឡាករមាឌមាំសញ្ជាតិប៊ែលហ្សិកមិននៅរុញរាយូរទេគឺគេក៏ចាប់ផ្តើមរកបានគ្រាប់ទីពីរឱ្យក្រុមបីសាចក្រហមជាថ្មីធ្វើឱ្យក្រុមយក្សរបស់អង់គ្លេសនេះនាំមុខក្រុម PSG ជាថ្មីក្នុងលទ្ធផល ២-១ ។

    ក្រោយនាំមុខ ២-១ ជិតចប់ការប្រកួតទៅហើយស្រាប់តែនៅនាទីទី ៤ ក្នុងម៉ោងបន្ថែមបង្គ្រប់កីឡាករ Presnel Kimpenbe របស់ក្រុម PSG ក៏ត្រូវបានពិន័យបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ ហើយក្រោយការពិនិត្យ VAR អាជ្ញារកណ្តាលក៏បានសម្រេចឱ្យបាល់ពិន័យ ១១ ម៉ែត្រទៅឲ្យក្រុម Man Utd ហើយតារាវ័យក្មេង Marcus Rashford ធ្វើបានសម្រេចជួយឱ្យបីសាចក្រហមឡើងទៅវគ្គបន្ត ។

    ជ័យជំនះរបស់ក្រុមបីសាចក្រហម Manchester United បានធ្វើឱ្យកីឡាកររបស់ក្លឹប Paris Saint-Germain ជាច្រើនមានការសោកស្តាយជាយ៉ាងខ្លាំង ។ ក្នុងនោះដែរ Kylian Mbappe បានសារភាពថាខ្លួនពិតជាសោកស្តាយយ៉ាងខ្លាំងដែលរហូតដល់ដេកមិនលក់បក់មិនល្ហើយក្រោយបរាជ័យទាំងមិនអស់ចិត្តនេះ ។

    ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបាននិយាយថា៖ ” យើងពិតជារន្ធត់នឹងលទ្ធផលនេះណាស់ ។ គ្មានពាក្យនឹងថ្លែងទេ ។ តាំងពីពេលនោះមកខ្ញុំដេកមិនទាន់លក់ស្រួលនោះទេ ។ ខ្ញុំគិតថាមិត្តរួមក្រុមខ្ញុំផ្សេងទៀតក៏បែបនេះដែរ ។ យើងបានខិតខំប្រឹងប្រែងមកដល់នេះស្រាប់តែបែបនេះទៅវិញ ។ វាជារឿងដ៏ខកចិត្តណាស់ ” ៕

    ដោយ៖តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី