Ronaldo អំពាវនាវដល់អ្នកគាំទ្រឱ្យមកទស្សនាដើម្បីមើលក្រុមរបស់ខ្លួនទម្លាក់ A.Madrid ចេញពី UCL

8785

ខ្សែប្រយុទ្ធឆ្នើមកីឡាករ Cristiano Ronaldo បានអំពាវនាវទៅកាន់ក្រុមអ្នកគាំទ្រក្លឹបសេះបង្កង់ Juventus ឲ្យអញ្ជើញមកទស្សនាដោយផ្ទាល់នៅក្នុងកីឡដ្ឋាន Allianz stadium ដើម្បីជាកម្លាំងចិត្តក្នុងជំនួបកាត់សេចក្ដីជើងទី ២ វគ្គ ១៦ ក្រោមចុងក្រោយពេលប៉ះជាមួយក្លឹប Atletico Madrid ខណះកីឡាករវ័យ ៣៤ ឆ្នាំរូបនេះជឿជាក់ថាក្រុមរបស់ខ្លួននឹងទម្លាក់ក្រុមខ្លាំងមកពីអេស្ប៉ាញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនេះ ។

កាលពីជំនួបជើងទី ១ ក្រុមជើងឯកក្របខ័ណ្ឌ Serie A ធ្វើមិនបានល្អឡើយដោយបណ្ដាលឲ្យក្រុមម្ចាស់ផ្ទះក្លឹប Atletico Madrid បំបាក់ក្នុងលទ្ធផល ២-០ ដែលដង្ហើយឲ្យក្រុមរបស់លោក Diego Simeone មានទឹកមាត់លេបក្នុងឱកាសឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទីមួយរបស់អឺរ៉ុប ( UEFA Champions League ) ខណះជើងទីពីរនឹងត្រូវធ្វើឡើងនៅទឹកដីរបស់​ Juventus វិញក្នុងទីក្រុងទូរីន ជាមួយកីឡដ្ឋាន Allianz ដែលផ្ទុកអ្នកគាំទ្របានចំនួន ៤៥,៥០០ នាក់ដែលការប្រកួតនឹងលេងនៅយប់ថ្ងៃ អង្គារ៍ ទី ១៣ ខែមីនានេះនាវេលាម៉ោង ៣ៈ០០ នាទីម៉ោងនៅកម្ពុជា ហើយការប្រកួតនេះជាជំនួបកាត់សេចក្ដីថាក្រុមណាត្រូវឡើងទៅវគ្គបន្ត ក្រុមត្រូវធ្លាក់ត្រឹមវគ្គ ១៦ ក្រុមនេះ ។

Ronaldo បាននិយាយថា៖ ” នៅយប់ថ្ងៃអង្គារយើងគិតថាមានលក្ខណៈវិជ្ជមាន ។ វាអាចទៅរួច ប៉ុន្តែយើងត្រូវការជំនួយរបស់អ្នក ( អ្នកគាំទ្រ ) ដើម្បីធ្វើឱ្យកីឡដ្ឋានមើលទៅល្អនិងស្រស់ស្អាត ។ ធ្វើអ្វីគ្រប់យ៉ាងរួមគ្នា មនុស្សគ្រប់គ្នារួមគ្នា ។ ហើយយើងត្រូវការជំនួយរបស់អ្នកព្រោះយើងនឹងធ្វើការងាររបស់យើងនៅលើទីលានដើម្បីព្យាយាមរកគ្រាប់បាល់និងឈ្នះការប្រកួត ហើយយើងត្រូវការការគាំទ្ររបស់អ្នក ។ សូមអរគុណខ្លាំងណាស់ ។ ត្រៀមខ្លួនដើម្បីត្រលប់មកវិញ! “​ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី