Mbappe ចេញមកបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តនៅ PSG មិនទៅណានោះទេ ទោះគ្មានសង្ឃឹមឈ្នះ UCL

13661
  • តារាវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe បានចេញមុខមកច្រានចោលរាល់ពាក្យចរចាអារ៉ាមដែលទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹបផ្សេងនារដូវកាលក្រោយ ដោយកីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងបន្តរួមរស់ជាក្លឹប Paris Saint-Germain បន្តទៀត ។

    បន្ទាប់ពីធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ទាំងមិនអស់ចិត្តរបស់ក្លឹប Paris Saint-Germain ក្រោមថ្វីជើងក្លឹបបីសាចក្រហម Manchester United មានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថាខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំ  Kylian Mbappe នឹងចាកចេញពីទឹកដីបារាំងដើម្បីស្វែងរកក្លឹបណាមួយដែលអាចធ្វើឲ្យរូបគេមានឱកាសឈ្នះពានលំដាប់កំពូលរបស់អឺរ៉ុបមួយនេះ ប៉ុន្តែត្រូវបានសាម៉ីខ្លួនបានចេញមកច្រានចោលភ្លាមៗរាល់ពាក្យចចាមអារ៉ាមអំពីការចាកចេញខ្លួន ។

    Mbappe បានប្រាប់ Telefoot ថា៖ ” បន្ទាប់ពីអ្វីដែលបានកើតឡើង ខ្ញុំនៅតែជឿជាក់លើគម្រោងនេះ ហើយខ្ញុំប្រាកដថាយើងនឹងធ្វើអ្វីដែលល្អសម្រាប់ក្លិបនេះ ។ ខ្ញុំនឹងស្នាក់នៅក្លឹបនេះ ហើយប្រាកដណាស់ ” ។

    សូមរំលឹកផងដែរថា Kylian Mbappe ត្រូវបានក្លឹបយក្សបារាំង PSG ខ្ចីជើងពីក្លឹប AS Monaco កាលពីរដូវកាលក្ដៅ ២០១៧ ខណះនៅរដូវក្ដៅ ២០១៨ នេះខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះត្រូវបានក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ទិញផ្ដាច់ក្នុងតម្លៃខ្លួន ១៨០ លានអឺរ៉ូ ដែលជាតម្លៃផ្ទេរថ្លៃលំដាប់ទី ២ នៅក្នុងពិភពលោកបន្ទាប់ពីមិត្តរួមក្រុមរបស់គេកីឡាករ Neymar ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី