វៀតណាម ផ្ទុះករណីគ្រុនផ្តាសាយបក្សីនៅភាគកណ្តាលប្រទេស បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

12402
  • សារព័ត៌មានស៊ីនហួរបានចុះផ្សាយកាលពីថ្ងៃ សុក្រ នេះថា ប្រភេទជំងឺគ្រុនផ្តាសាយបក្សី H5N6 ចំនួន ២ ករណី បានកើតមានឡើងនៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាមនាពេលថ្មីៗនេះ ។

    កាលពីខែមករាកន្លងទៅ ជំងឺគ្រុនផ្តាសាយបក្សីក៏ធ្លាប់បានផ្ទុះឡើងនៅវៀតណាមផងដែរ ដោយមួយករណី គឺ H5N6 ត្រូវគេរាយការណ៍នៅខេត្ត Quang Ninh ភាគខាងជើង និងមួយករណីទៀតគឺ H5N1 បានកើតមាននៅខេត្ត Long An ភាគខាងត្បូង ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤ មក ពុំមានករណីថ្មីនៃមនុស្សឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ឡើយ ។

    ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះ មជ្ឈមណ្ឌលកសិកម្មមួយរបស់វៀតណាម បានឱ្យដឹងថា សត្វមាន់ជាង ៥,០០០ ក្បាលនៅក្នុងឃុំមួយនៃស្រុក Tien Phuoc បានឆ្លងជំងឺនេះ និងត្រូវបានសម្លាប់ចោលទាំងអស់ ខណៈវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីជាង ១០,០០០ បំពង់ បានប្រើប្រាស់ទៅលើហ្វូងសត្វបក្សី ដែលស្ថិតក្នុងសហគមន៍នោះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី