ថៃ នឹងដាក់ដំណើរការបណ្ដាញអ៊ីនធឺណិត ៥G ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់នៅឆ្នាំក្រោយ

33862
  • ថៃ នឹងដាក់ដំណើរការគម្រោងបណ្តាញអ៊ីនធឺណិតជំនាន់ទី ៥ (5G) ចាប់ពីឆ្នាំ ២០២០ ខាងមុខតទៅ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិលបាល កាលពីពេលថ្មីៗនេះ ។

    លោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីថៃ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទចិនមួយ បានឲ្យដឹងថា គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ (NBTC) នឹងត្រូវទទួលរ៉ាប់រងចំពោះគម្រោង 5G ហើយ NBTC ក៏នឹងត្រូវពិភាក្សាការអភិវឌ្ឍនេះជាមួយនឹងវិស័យឯកជនជាមុនសិនផងដែរ។

    លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយពេលដំណើរការ 5G រួច សេដ្ឋកិច្ចរបស់ថៃអាចនឹងហក់ឡើងជាងមុនបានចំនួន ៥% ជាពិសេសនៅក្នុងទម្រង់ការបើកអាជីវកម្មថ្មី ឬក៏សហគ្រាសខ្នាតតូច និងខ្នាតមធ្យម ។ បច្ចុប្បន្ន ពលរដ្ឋថៃមានទូរសព្ទប្រើប្រាស់សរុបចំនួន ១២១ លានគ្រឿង ហើយនៅក្នុងនោះមានតែ ៤០ លានគ្រឿងប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត ៕

    ដោយ៖ បូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី