ប្លែកៗ!!! CEO ក្រុមហ៊ុន Apple លោក Tim Cook បានប្ដូរឈ្មោះទៅជា Tim Apple តាមសំណើររបស់លោក ត្រាំ

9109

អំឡុងកិច្ចប្រជុំមួយថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តូរឈ្មោះ នាយកប្រតិបត្តិ Apple ត្រូវបានស្គាល់ជាបុគ្គលជោគជ័យមួយរូប និងមានឈ្មោះល្បីរន្ទឺទូទាំងសកលលោក ។ ក្រោយមក Tim Cook បានសម្រេចចិត្តប្តូរឈ្មោះ តាមការចង់បានរបស់លោកត្រាំ ។

អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគោលនយោបាយការងារ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ពុំបានហៅឈ្មោះ CEO ក្រុមហ៊ុន Apple ថាជា Tim Cook ឡើយ តែលោកបានប្តូរឈ្មោះទៅជា Tim Apple វិញ ។ នៅថ្ងៃបន្ទាប់ នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានប្ដូរឈ្មោះលើគណនី Twitter របស់ខ្លួន ដោយប្ដូរពី Tim Cook ទៅជា Tim ដោយសញ្ញាផ្លែប៉ោមនៅពីក្រោយតំណាងឲ្យ “Tim Apple” ដូចការហៅរបស់លោក ដូណាល់ ត្រាំ ។

យ៉ាងណាក៏ដោយ មិនចម្លែកទេ ដែលមេដឹកនាំអាមេរិករូបនេះបង្កើតរឿងកម្លែងៗបែបនេះ ជាក់ស្តែង ក្រោយជាប់ជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ លោកត្រាំក៏ធ្លាប់បង្កើតរឿងរ៉ាវអស់សំណើចស្រដៀងគ្នា ជុំវិញការហៅឈ្មោះនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin ដែលអ្នកស្រីមានឈ្មោះផ្លូវការ Marillyn Hewson តែបែរជា Trump ហៅថា Marillyn Lockheed ទៅវិញ ៕

ដោយ៖ បូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី