សេតវិមានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ៥% ក្នុងឆ្នាំ ២០២០

4558

ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Larry Kudlow បានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុករបស់រដ្ឋាភិបាលចំនួន ៥ ភាគរយ ទៅលើការគ្រប់មុខចំណាយទាំងអស់នៅក្នុងឆ្នាំ ២០២០ នៅពេលដែលលោកដាក់សំណើថវិកាថ្មី ជូនសភានៅថ្ងៃ ច័ន្ទ នេះ ។

ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា លោក Kudlow បាននិយាយថា ថវិកាឆ្នាំ ២០២០ នឹងមានលក្ខណៈយ៉ាប់យ៉ឺន ដោយសារយើងនឹងដាក់កំហិតលើខ្លួនឯងនៅឆ្នាំនេះ ហើយលោកគិតថា យើងគូរតែបានធ្វើបែបនេះយូរណាស់មកហើយ ។ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ បានសង្កត់ធ្ងន់ថា ការអនុម័តថវិកាថ្មីៗនេះ ខ្លះមិនអំណោយផលល្អដល់ការចំណាយនោះទេ ដូច្នេះលោកគិតថា ការកាត់បន្ថយចំណាយនេះ គឺពិតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ ។

គួរបញ្ជាក់ថា សំណើថវិកាថ្មីខាងលើ ដែលនឹងធ្វើឱ្យមានការជជែកសួរដេញដោលគ្នារាប់ខែ បានចាប់ផ្ដើមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបិទរដ្ឋាភិបាលអស់រយៈពេល ៣៥ ថ្ងៃ ដែលបានបំបែកឯកតទគ្គកម្មពីមុន ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំបច្ចុប្បន្ននេះ បានបញ្ចប់ទៅ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី