ក្រុមកោះផុស FC បង្ហាញភាពខ្លាំងរបស់ខ្លួន បន្តឈ្នះ ២ ប្រកួតជាប់គ្នាក្នុងពូល C នៃ គៀនស្វាយ ខាប់

7629

ក្រុមយុវជនកោះផុស F C បានបង្ហាញភាពខ្លាំង ដោយបន្តឈ្នះ២ប្រកួតជាប់ៗគ្នា ក្នុងពូល C ទៅលើក្រុម Serv ក្នុងលទ្ធផល ៤:០ ពាន គៀនស្វាយ ខាប់ ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានមណ្ឌលកុមារស្រែអំពិល ។

ជ័យជំនះលើកទី២ របស់ ក្រុមកោះផុស F C ដោយប្រកួតដំបូងយកឈ្នះ លើក្រុមព្រែកអញ្ចាញ ៣:១ នឹងប្រកួតទី២ យកឈ្នះ ក្រុម Serv ក្នុងលទ្ធផល ៤:០ ។ ក្នុងតង់ទី១ ក្រុមកោះផុស F C បានបើកការនាំមុខទៅលើគូប្រកួត ក្រុម Serv ២គ្រាប់ នៅទីនាទី ១៥ និង ១៧ ហើយមុននឹងបញ្ចប់តង់ទី១ នៅនាទីទី ៤០ ក្រុមកោះផុស បន្ថែមគ្រាប់ទី ៣ នៅនាទី ៤០ ។ តង់ទី ២ ក្រុម Serv នៅតែមិនអាចរកគ្រាប់បាល់ តែក្រុមកោះផុស F C បន្ថែម ១ គ្រាប់ ទៀត នៅនាទីទី ៣០ ។ លទ្ធផល ៤:០ បានធ្វើបានធ្វើអោយក្រុម យុវជនកោះផុស ឈរលេខ ១ ក្នុងពូល C ដោយ ២ ប្រកួតឈ្នះទាំង ២ មាន ៦ ពិន្ទុ ហើយប្រកួតទី ៣ បន្តជួបក្រុម យុវជនតាកែវ ។

ក្រោយបញ្ចប់ការប្រកួតខ្សែប្រយុទ្ធឆ្នើម ក្រុមកោះផុស ភួង ចាន់សុផេក បានឲ្យដឹងថា ប្រកួតលើកទី ២ នេះ ក្រុមរបស់ខ្លួនបានសហការគ្នាជាក្រុមយ៉ាងល្អ ដើម្បីឈានទៅវគ្គបន្តទៀត ។ ខ្សែប្រយុទ្ធ ឆ្នើមរូបនេះ បញ្ជាក់ថា នៅប្រកួតក្រោយពួកគាត់បានត្រៀមយុទ្ធសាស្រ្តបន្តយកឈ្នះ ដើម្បីទៅវគ្គក្រោយ នឹងដណ្តើមពាននេះ ជូនក្រុម និងថ្នាក់ដឹកនាំរបស់ខ្លួន ។ ជាមួយគ្នានេះ កីឡាករ ភួង ចាន់សុផេក ក៏បានស្នើរអោយអាជ្ញាធរមូលដ្ឋានអោយជួយជ្រៀមជ្រែងក្រុមបាល់ទាត់យុវជនកោះផុស ទាំងថវិកា និងស្មារតី ជាពិសេសវិស័យកីឡា ក្នុងភូមិ ឃុំ អោយបានផុសផុល ដើម្បីលើកកម្ពស់សុខមាលភាព សាមគ្គីភាព មិត្តភាព និងផ្តល់ឱកាសសម្រាប់យុវជនបានចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់គៀនស្វាយខាប់នេះ មាន ១៦ ក្រុមចូលរួម ចែកចេញជា ៤ ពូល ក្នុងមួយពូលមាន ៤ ក្រុម ពានរង្វាន់នេះបានរៀបចំឡើង ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី