ទីបំផុតលោក Zidane បានវិលត្រឡប់មកដឹកនាំ Real Madrid វិញហើយ ជាមួយលក្ខខ័ណ្ឌពិសេសៗមួយចំនួន

17842
  • ទីបំផុតគ្រូបង្វឹកឆ្នើមលោក Zinedine Zidane ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid វិញហើយ ក្រោយពីក្លឹបបានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលកាលពីល្ងាចថ្ងៃច័ន្ទដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមាននៅក្នុងក្លឹបរដ្ឋធានីម៉ាឌ្រីដមួយនេះ ខណះដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២ ។

    បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Zinedine Zidane កាលពីខែ ឧសភា ឆ្នាំ ២០១៨ កន្លងទៅក្លឹបអធិរាជស Real Madrid បានជួបរដូវកាលដ៏អាក្រក់មួយបើទោះបីជាបានតែងតែងគ្រូបង្វឹកអស់ចំនួន ២ រូបយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមិនអាចជួយឲ្យក្លឹបវិលត្រឡប់ទៅកាន់ភាពខ្លាំងវិញបាន ជាពិសេសលោក Santiago Solari បានដឹកនាំក្លឹបយក្សរបស់អេស្ប៉ាញមួយបាត់បង់ពានរង្វាន់ចំនួន ៣ ក្នុងរយះពេលត្រូវតែមួយសប្ដាហ៍តែប៉ុណ្ណោះ ទើបធ្វើប្រធានក្លឹបលោក Florentino Perez ខិតខំបញ្ចុះបញ្ចូលឲ្យលោក Zidane វិលត្រឡប់មកដឹកនាំក្លឹបវិញ ។

    សូមរំលឹកផងដែរថាគ្រូបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane បានក្លាយជាអ្នកចាត់ការទូទៅដ៏អស្ចារ្យបំផុតរបស់ Real Madrid បន្ទាប់ពីជួយឲ្យក្លឹបនេះឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នា និងឈ្នះក្របខ័ណ្ឌ La Liga មួយដងផងដែរ និងពានរង្វាន់ជាច្រើនទៀតក្នុងអំឡុងពេលលោកដឹកនាំចំនួន ៣ រដូវកាល ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី