លោក Zidane ៖ ខ្ញុំវិលត្រឡប់មកវិញដោយសារតែខ្ញុំស្រឡាញ់ក្លិប Real Madrid ខ្លាំងពេក

9997
  • លោក Zinedine Zidane បាននិយាយថាគាត់ត្រលប់ទៅកាន់ក្លឹប Real Madrid វិញដោយសារគាត់ស្រឡាញ់ក្លិបនិងប្រធានក្លឹបលោក Florentino Perez ហើយគាត់ក៏បានបង្ហាញអំពីក្តីរំភើបក្នុងការទៅដឹកនាំការស្តារក្លឹបឡើងវិញ ។

    គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានគេបញ្ជាក់ថាត្រូវបានមកជំនួសតំណែងរបស់លោក Santiago Solari កាលពីថ្ងៃចន្ទក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹបបណ្តេញចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមបាត់បង់ពានចំនួន ៣ ក្នុងរយះពេលត្រឹមតែ ៧ ថ្ងៃ ។ លោក Zidane បានដឹកនាំក្លឹប Real Madrid ឲ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ ដងនិងពានរង្វាន់ធំៗចំនួន ៩ ផ្សេងទៀត មុនពេលគាត់លាឈប់កាលពីខែ ឧសភា ឆ្នាំ ២០១៨ ។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះបុរសវ័យ ៤៦ ឆ្នាំរូបនេះបានវិលត្រឡប់ទៅធ្វើការនៅកីឡដ្ឋាន Santiago Bernabeu វិញហើយ ។

    Zidane បានថ្លែងនៅក្នុងបទបង្ហាញលោកថា៖ ” វាជាថ្ងៃពិសេសមួយសម្រាប់មនុស្សគ្រប់គ្នា ។ ខ្ញុំសប្បាយចិត្តណាស់ដែលត្រលប់មកផ្ទះវិញ ខ្ញុំគ្មានអ្វីនិយាយទេ ខ្ញុំពិតជារីករាយណាស់ដែលបានត្រលប់មកវិញ ហើយខ្ញុំចង់ធ្វើការដើម្បីឱ្យក្លិបនេះត្រលប់មកវិញជាកន្លែងដែលវាគួរតែមាន ” ។

    លោក Zidane បានបន្ដថា៖ ” ខ្ញុំបានចាកចេញដោយសារតែមានការផ្លាស់ប្តូរមួយត្រូវបានគេត្រូវការនៅចុងបញ្ចប់នៃរដូវកាលមុន វាល្អសម្រាប់មនុស្សគ្រប់គ្នា ដូចដែលពួកគេបានឈ្នះយ៉ាងច្រើន ។ ខ្ញុំបានត្រលប់មកវិញនៅពេលដែលលោកប្រធានបានទូរស័ព្ទមកខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់គាត់និងក្លឹបនេះ ។ វាជាការទទួលខុសត្រូវដ៏ធំធេង ។ កីឡាករទាំងអស់នៅទីនេះស្រឡាញ់ក្លឹបនេះខ្លាំងណាស់ ហើយខ្ញុំក៏ជាកីឡាករម្នាក់ផងដែរ ខ្ញុំលេងជាមួយផ្លាកសម្គាល់នេះហើយខ្ញុំបានឈ្នះអ្វីៗច្រើនណាស់ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី