ចិន ផ្អាកការហោះហើរយន្តហោះ Boeing 737 Max បន្ទាប់ពីយន្តហោះប្រភេទនេះធ្លាក់ស្លាប់មនុស្ស ១៥៧ នាក់

28761
  • អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ផ្អាកជាបណ្ដោះអាសន្នរាល់ការធ្វើ ប្រតិបត្តិការយន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស ១៥៧ នាក់ ស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ។

    យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយ ហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី Addis Ababa របស់ប្រទេសអាហ្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានី Nairobi នៃប្រទេសកេនយ៉ា ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់ ១៥៧ នាក់ ក្នុងនោះមានអ្នកដំណើរ ១៤៩នាក់ និងក្រុមអាកាសយានិក ៨ នាក់ ។

    សូមរម្លឹកថា យន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់ ១៨ ៩នាក់ផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី