លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកថវិកាប្រមាណ ៨.៦ ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែន

4336

ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក ឡារី ឃើដឡូ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននឹងកំពុងស្វះស្វែងរកថវិកាចំនួន ៨.៦ ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិថ្មីសម្រាប់សង់ជញ្ជាំងនៅព្រំដែនអាមេរិក និងម៉ិចស៊ីកូ ។

ទន្ទឹមគ្នានោះ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ ក៏បានទទួលស្គាល ដែរថា សំណើថ្មីនេះ ទំនងជាមានន័យថា ជាការឈ្លោះគ្នាជាថ្មីនៅក្នុងសភា ជុំវិញមូលនិធិសង់ជញ្ជាំងព្រំដែន ។ សំណើថវិកាឆ្នាំ ២០២០ ដែលគ្រោងនឹងបង្ហាញជាផ្លូវការនៅក្នុងដើមសប្តាហ៍នេះ អាចនឹងលើសពីទឹកប្រាក់ ៥.៧ ពាន់លានដុល្លារ ដែលលោក ត្រាំ បានទាមទារកាលពីឆ្នាំមុន ។ សំណើកាលពីមុន បាននាំឱ្យមានការជាប់គាំងមួយ ដែលបណ្តាលឱ្យមានការបិទរដ្ឋាភិបាលរយៈពេល ៣៥ ថ្ងៃ ដែលជាការបិទយូរបំផុតមិនធ្លាប់មានពីមុនមក ។

យ៉ាងណាមិញ មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី និងលោក ឆាក់ ស៊ូមឺ បានថ្កោលទោសចំណាត់ការនេះ ដោយព្រមានលោក ត្រាំ ថា ការបរាជ័យមួយទៀតនៅរដ្ឋសភាកំពុងរង់ចាំគាត់ ៕

ដោយ៖ រ៉យូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី