តិចភ្លេច!!! ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ក្រុមខ្លាំង Yangon Uinted នារាត្រីនេះនៃពាន AFC Cup

26647
  • នាល្ងាចថ្ងៃទី ១២ នេះក្លឹបតំណាងឲ្យកម្ពុជាយើង ណាហ្គាវើលដ៍ នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវក្លឹប Yangon United ដែលជំនួបទី ២ នៃពូល F ដែលជាការប្រកួតដណ្ដើមពានរង្វាន់ AFC Cup 2019 ។

    ក្លឹប ណាហ្គាវើលដ៍ ដែលបានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) កាលពីរដូវកាល ២០១៨ ត្រូវតំណែងឲ្យកម្ពុជា ចូលរួមប្រកួតដណ្ដើមពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអាស៊ីនារដូវកាល ២០១៩ នេះ ។ ខណះកាលពីជំនួបបើកឆាក ណាហ្គាវើលដ៍ បានរងបរាជ័យយ៉ាងទក់សាច់ស្ទើរមិនគួរឲ្យជឿដោយត្រូវបានក្រុមម្ចាស់ផ្ទះ Hanoi FC ដែលធ្វើឡើងនៅទឹកដីប្រទេសវៀតណាម បំបាក់ក្នុងលទ្ធផល ១០ ទល់នឹង ០ ។

    ដោយឡែងជំនួបទី ២ ប្រចាំពូល F នេះវិញ ណាហ្គាវើលដ៍ ត្រូវធ្វើជាម្ចាស់ផ្ទះវិញដោយត្រូវទទួលក្រុមខ្លាំងរបស់មីយ៉ាន់ម៉ាក្លឹប Yangon United ដើម្បីដណ្ដើមយក ៣ ពិន្ទុ នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាចនេះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ខណះក្រុមរបស់លោក មាស ចាន់ណា សង្ឃឹមយ៉ាងមុតមាំថានឹងអាចស្ដារមុខមាត់ឡើងវិញ ដែលការប្រកួតត្រូវធ្វើឡើងនៅទឹកដីរបស់ខ្លួនផង ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី