
លីគកំពូលរបស់ម៉ាឡេស៊ីបានបើកការប្រកួតនៅសប្ដាហ៍ទី ៥ របស់ខ្លួនបន្តទៀតហើយ ។ ក្លឹបខ្លាំង Pahang FA របស់កីឡាករឆ្នើម ចាន់ វឌ្ឍានាកា ត្រូវទទួលក្រុមភ្ញៀវចំណូលថ្មី Negeri Sembilan នៅវេលាម៉ោង ៨:០០ យប់នេះ ម៉ោងនៅកម្ពុជា នៅកីឡាដ្ឋាន Darul Makmur Stadium របស់ក្លឹប Pahang FA ។
បញ្ជាក់ ក្លឹប Pahang FA កំពុងឈនៅលេខ ៤ ចំណែកឯកក្លឹប Negeri Sembilan កំពុងឈនៅលេខ ១១ នៅសប្ដាហ៍ទី ៥ ។
ចាំមើលថាតើ ចាន់ វឌ្ឍានាកា ឬ ប្រាក់ មុន្នីឧត្តម ជាអ្នកជួយក្លឹបរបស់ខ្លនទទួលបាន ៣ ពិន្ទុ បានទេនារាត្រីនេះ !
ដោយ៖ Dara Hunii