រាត្រីរន្ធត់!!! តើយប់នេះ Juventus អាចបង្កើតអភីនិហារវាយបកទម្លាក់ A.Madrid ឡើងទៅវគ្គបន្តបានទេ?

26019
  • ដល់រាត្រីកក្រើកទៀតហើយ ក្នុងជំនួបជើងទីពីរដែលជាការប្រកួតកាត់សេចក្ដីថាតើក្រុមណានឹងត្រូវឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League រវាងក្រុមម្ចាស់ផ្ទះ Juventus ប៉ះជាមួយក្រុមភ្ញៀវ Atletico Madrid ។

    ជំនួបជើងទីពីរ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទីកំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League ដល់ការប្រកួតចុងក្រោយហើយ ដោយសប្ដាហ៍នេះមាន ៤ គូរដែលត្រូវកាត់សេចក្ដីថាក្រុមណានឹងត្រូវឡើងទៅកាន់វគ្គបន្ត ។ ប៉ុន្តែជំនួបដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺការប្រកួតរវាងក្លឹប Juventus និងក្លឹប Atletico Madrid ដែលជាជំនួបដ៏រន្ធត់បំផុតក្នុងរាត្រីនេះ ។

    កាលពីជើងទីមួយដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Wanda Metropolitano ទឹកដីប្រទេសអេស្ប៉ាញក្រុមម្ចាស់ផ្ទះបានយកឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលី សេះបង្កង់ Juventus ក្នុងលទ្ធផលយ៉ាងជាទីគាប់ចិត្ត ២ ទល់នឹង ០ ដែលធ្វើឲ្យក្រុមរបស់លោក Diego Simeone មានទឹកមាត់លេបក្នុងឱកាសឈានទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League ។

    ខណះជំនួបជើងទីពីរនេះក្រុមម្ចាស់ផ្ទះ Juventus មានជំនឿចិត្តយ៉ាងមុតមាំថាពួកគេនឹងអាចវាយបកយកឈ្នះ Atletico Madrid ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយបាន បើទោះបីជាពួកគេដឹងយ៉ាងខ្លាំងអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះយ៉ាងណាក៏ដោយ ។ ប៉ុន្តែលទ្ធផលយ៉ាងពួកយើងមិនអាចដឹងមុនបាននោះទេមានតែរងចាំទស្សនាទាំងអស់គ្នានាវេលាម៉ោង ៣ៈ០០ នាទីទាបភ្លឺនេះក្នុងកីឡដ្ឋាន Allianz ក្នុងទីក្រុងទូរីន​ ប្រទេសអ៊ីតាលី ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី