បន្ទាប់ពីហៅ Zidane ត្រឡប់មកវិញលោក Perez ថា ទាំង Neymar និង Mbappe លោកទិញយកទាំងអស់

10146

ប្រធានក្លិប Real Madrid លោក Florentino Perez សង្ឃឹមថាទាំងកីឡាករ Kylian Mbappe និង Neymar អាចចូលរួមជាមួយក្លឹបរបស់គាត់នាពេលអនាគតផងដែរ ខណៈដែលគាត់សង្ឃឹមថាលោក Zinedine Zidane អាចនឹងទាញចំណាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំងផ្ទេរមកកាន់រដ្ឋធានីអេស្ប៉ាញ ។

គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៤៦ ឆ្នាំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកជាផ្លូវការកាលពីថ្ងៃចន្ទនៅលើកិច្ចសន្យាមួយដែលមានសុពលភាពរហូតដល់រដូវកាល ២០២២ បន្ទាប់ពីលោកបានលាលែងពីតំណែងអស់រយះពេលជាង ១០ ខែកន្លងមក ក្រោយពីដឹកនាំក្លឹបធិរាជស ឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ លើកជាប់ៗគ្នា ។

Real Madrid បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការចាកចេញរបស់កីឡាករ Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ក្លឹប Juventus កាលពីរដូវក្តៅនេះ ហើយការប្រមាញ់ស្វែងរកកីឡាករមកជំនួសខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូនេះតែងតែត្រូវបានផ្សាភ្ជាប់ទៅនឹងតារាឆ្នើមចំនួន ២ រូបរបស់ក្លឹប Paris Saint-Germain ដូចជាកីឡាករ Mbappe និង Neymar ជាដើម ។

ហើយលោក Perez បាននិយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីបង្ហាញពីលោក Zidane ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាលោកសង្ឃឹមថាវត្តមាននៃវិរះបុរសបារាំងរូបនេះនឹងអាចមានឥទ្ធិពលល្បួងឲ្យតារាវ័យ ២០ ឆ្នាំរូបនេះផ្ទេរមកកាន់រដ្ឋធានីម៉ាឌ្រីដ នាទីផ្សាដោះដូរកីឡាករនៅរដូវក្ដៅខាងមុខនេះ ។

លោក Florentino Perez បានប្រាប់អ្នកយកព័ត៌មានថា៖ “លោក Zidane គឺជាជនជាតិបារាំង ដូច្នេះប្រហែលជាគាត់អាចធ្វើអ្វីមួយជាមួយ Mbappe ” ។

ទោះបីជាយ៉ាងណាក៏ដោយនៅពេលត្រូវបានគេសួរថាតើលោកនឹងត្រូវជ្រើសរើសកីឡាកររូបណារវាងតារា PSG ទាំងពីររូប ( Neymar និង Mbappe ) នេះ នោះប្រធានក្លឹប Real Madrid លោក Florentino Perez បានឆ្លើយយ៉ាងខ្លីថា៖ “ទាំងពីរ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី