Van Dijk ថា៖ ការប្រកួតរវាង Liverpool ជាមួយ Man Utd គឺជាការប្រកួតដ៏ធំបំផុត

49922
  • Virgil van Dijk កំពុង​រង់ចាំ​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ដ៏​ធំ​ជាមួយ Manchester United នៅ​ក្រប​ខណ្ឌ Premier League ថ្ងៃ​សៅរ៍​នេះ​។ ខ្សែ​ការពារ​តម្លៃ​ខ្លួនថ្លៃ​ជាង​គេ​លើ​លោក​របស់ Liverpool ក្រោយ​ពី​ផ្ទេរ​មក​ពី Celtic រូបនេះ​គឺ​ជា​អតីត​កីឡាករ​ជើង​ចាស់​របស់ Old Firm ហើយ​នៅពេល​នេះ​គាត់​ចង់​ដឹងថា​តើ​ការ​ប្រកួតទាំងពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​បែប​ណា​។

    Related image

    លទ្ធផល​នៃ​ការប្រកួត​អាច​នឹង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើការ​ដណ្តើម​ចំណាត់​ថ្នាក់​ក្រុមកំពូល​ទាំង​បួន ខណៈ​ Man United ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​ពីរ ហើយ​ហង្ស​ក្រហម​នៅ​ចំណាត់​ថ្នាក់​ទី​បី ដោយ​ឃ្លាត​គ្នា​ត្រឹម​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​។ នៅ​មុន​ការប្រកួត​នេះ កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់ Liverpool ថា៖ «វា​ជា​ការ​ប្រកួត​ដ៏​ធំ។ តាម​ប្រតិកម្ម​ដែល​ខ្ញុំ​បាន​ឮពី​អ្នក​គាំទ្រ វា​គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​។ ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​រួច​ទៅ​ហើយ ហើយ​មាន​អារម្មណ៍​បែប​នេះ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​មក​ហើយ»។

    Image result for Van Dijk

    «ប្រសិន​បើអ្នក​មើល​ទៅ​តារាង​ចំណាត់​ថ្នាក់ អ្នក​នឹង​ឃើញ​ថា​ចំណាត់​ថ្នាក់​ទី​ពីរគឺ​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​ពីរ។ យើង​ចង់​ឈ្នះ​ការប្រកួត​នេះ ដូច​អ្នក​គាំទ្រ​របស់​យើង​ចង់​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​អាច​ទទួល​ជ័យ​ជម្នះ​ដូច្នេះ​ដែរ។ ខ្ញុំ​ពិតជា​ដឹង​ថា វា​មាន​សារៈ​សំខាន់​យ៉ាងណា​សម្រាប់​អ្នក​គាំទ្រ​របស់​យើង​»។

    Related image

    «ខ្ញុំ​ធ្លាប់​លេង​នៅ Old Firm ហើយ​វា​ពិតជា​ពិសេស​ខ្លាំង​ណាស់​។ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​រង់ចាំ​ធ្វើការ​ប្រកួត​នេះ ហើយ​ពិនិត្យ​មើល​ថា​តើ​បរិយាកាស​នឹង​មាន​លក្ខណៈ​បែប​ណា​»។ គាត់​បាន​បន្ថែម​ទៀត​ថា៖ «វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នៅ​ទី​នោះ ហើយ​ពួកគេ​មាន​សមត្ថិភាព​ខ្ពស់​ណាស់ ប៉ុន្តែ​យើង​ក៏​ដូច្នេះ​ដែរ​។ វា​នឹង​ក្លាយ​ជា​ការប្រកួត​មួយ​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​»។

    «ខ្ញុំបាន​ឮរឿង​ជាច្រើន​មក​ហើយ​អំពី​ការ​ប្រកួត​នេះ អំពី​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នៃ​ការប្រកួត​។ ខ្ញុំ​កំពុង​តែ​ទន្ទឹង​រង់ចាំ​វា ហើយ​អន្ទះ​សារ​ចង់​ធ្វើ​ការ​ប្រកួត​ឆាប់ៗ​»។

    ដោយ៖ Dara Hunii 

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី