ពូដូចឹង!!! ស៊ុត Hat-Trick ទម្លាក់ A.Madrid មិនទាន់អស់ចិត្ត Ronaldo ឈ្លាតបញ្ចេញស្ទាយឌឺគ្រូ AT ទៀត

14326
  • បន្ទាប់ពីស៊ុតគ្រាប់ទី ៣ ជួយឲ្យ Juvnetus ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំ Cristiano Ronaldo បានឈ្លាតបញ្ចេញស្ទាយអបអរឌឺទៅកាន់គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone ។

    Cristiano Ronaldo ក្រោយពីស៊ុតគ្រាប់ទី ៣ ដែលជួយឲ្យក្លឹបសេះបង្កង់ Juventus ទម្លាក់ក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico Madrid ចេញពីពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ត្រឹមវគ្គ ១៦ ក្រុមរួចមក កីឡាករសញ្ជាតិព័ទុយហ្គាល់រូបនេះបានបញ្ចេញស្ទាយអបអរឌឺទៅកាន់អ្នកចាំការទូទៅរបស់ AT Madrid វិញ បន្ទាប់ពីលោក Simeone បានធ្វើការអបអរគ្រាប់បាល់ដំបូងរបស់ក្រុមខ្លួនកាលពីជើងទីមួយដោយបញ្ចេញស្ទាយយកដៃក្ដោបប្រដាប់ភេទរបស់ខ្លួន ។

    សូមរំលឹកផងដែរថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះបានបង្កើតកំណត់ត្រាថ្មីមួយទៀតដោយបានស៊ុត Hat-Trick ជាលើកដំបូងរបស់ខ្លួនក្នុងនាមជាកីឡាកររបស់ក្លឹបសេះបង្កង់ Juventus ចាប់តាំងពីផ្ទេរពីក្លឹប Real Madrid មក ខណះក្រុមរបស់លោក Massimiliano Allegri ទទួលបានកៅអីមួយនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UCL ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី