ក្រោយពីឃើញលេងល្អពេកវិរះបុរស Man Utd ម្នាក់បានហៅ Ronaldo ថាជា “ព្រះបាល់ទាត់មានជីវិត”

4781

អតីតខ្សែការពាររបស់ក្លឹប Manchester United លោក Rio Ferdinand បានហៅ Cristiano Ronaldo ថាជា “ព្រះនៃបាល់ទាត់មួយដែលមានជីវិត” បន្ទាប់ពីតារាឆ្នើមរបស់ Juventus រូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ លើក្រុម Atletico Madrid កាលពីយប់មិញ ។

បន្ទាប់ពីភ្លាត់ចាញ់ ២-០ កាលពីជើងទីមួយនៅទឹកដីប្រទេសអេស្ប៉ាញ Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ ដែលជាជ័យជម្នះស្ទើរមិនគួរឱ្យជឿនៅក្នុងជើងទីពីរនៅកីឡដ្ឋាន Allianz ដើម្បីឈានទៅដល់វគ្គ ៨ ក្រុមចុងក្រោយ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២ ។ បច្ចុប្បន្ន Ronaldo បានតាមទាន់កំណត់ត្រាស៊ុត Hat-Trick របស់ Lionel Messi ក្នុងក្របខ័ណ្ឌ UEFA Champions League ជាលើកទី ៨ របស់គាត់នៅក្នុងការប្រកួតប្រជែងពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបនេះ ។

លោក Ferdinand បានថ្លែងប្រាប់ BT Sport ថា៖ ” គាត់គឺជាព្រះនៃកីឡាបាល់ទាត់ដែលមានជីវិតរស់រវើក ។ វាជារឿងគួរឱ្យអស់សំណើចណាស់ដែលគាត់កំពុងធ្វើ ។ នៅក្នុងក្របខ័ណ្ឌ Champions League គាត់មានកំណត់ត្រាគ្រប់យ៉ាងដែលអ្នកអាចស្រមៃ ។ គាត់ជាបុរសស៊ុត Hat-Trick ជាមួយ Messi ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី