លោក Guardiola ចង់ឃើញ Bayern ទម្លាក់ Liverpool ត្រឹមវគ្គ ១៦ ក្រុមនេះឱ្យបាត់ពីមុខ

11440
  • លោក Pep Guardiola មិនចង់ឃើញគូរប្រកួតប្រជែងរបស់ខ្លួននៅអង់គ្លេសបន្តលេងនៅក្នុងពានរង្វាន់ Champions League បន្តទៀតនោះទេ ហើយលោកសង្ឃឹមថាអតីតក្រុមរបស់លោកក្លឹប Bayern Munich នឹងទម្លាក់ក្លឹបហងក្រហម Liverpool នៅយប់នេះ ។

    ក្លឹប Manchester City បានទម្លាក់ក្រុមខ្លាំងមួយនៅក្នុងក្របខ័ណ្ឌ Bundesliga កាលពីព្រឹកយប់មិញក្នុងលទ្ធផលយ៉ាងចាស់ដៃនៃជំនួបជើងទីពីរ ៧-០ ខណះបើសរុបទាំងពីជើងក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើក្រុម Schalke 04 រហូតដល់ ១០-២ ដែលនេះជាជ័យជម្នះធំបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រការប្រកួតក្របខ័ណ្ឌ UCL ។

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានក្លាយជាក្រុមទី ៣ រួមជាមួយក្លឹប Tottenham Hotspur និង Manchester United ដែលជាក្រុមអង់គ្លេសដែលអាចឆ្លងផុតវគ្គជម្រុះ ១៦ ក្រុមចុងក្រោយ ខណះក្រុមអង់គ្លេសនៅសល់តែក្លឹបហង្សក្រហម Liverpool មួយតែប៉ុណ្ណោះដែលត្រូវកាត់សេចក្ដីនារាត្រីព្រឹកនេះ បន្ទាប់ពីជើងទីមួយទទួលបានលទ្ធផលត្រឹមតែ ០-០ ប៉ុណ្ណោះជាមួយនឹងក្លឹប Bayern Munich ។

    លោក Guardiola អ្នកចាត់ការទូទៅរបស់ Man City បានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ ” ខ្ញុំសុំទោសចំពោះប្រជាជនអង់គ្លេស ខ្ញុំចង់ឱ្យ Bayern ឡើងទៅបន្ត ។ ខ្ញុំជាផ្នែកមួយនៃក្លិបនេះ ខ្ញុំមានរយៈពេល ៣ ឆ្នាំមិនគួរឱ្យជឿ ខ្ញុំស្រឡាញ់ Munich ហើយមានមិត្តជាច្រើននៅទីនោះ ។ វាជាការប្រកួតដ៏សំខាន់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្ត Bayern Munich ហើយសង្ឃឹមថាពួកគេអាចឆ្លងផុតបាន ” ។

    អតីតគ្រូបង្វឹក Bayern រូបនេះបន្តថា៖ ” ទាក់ទងនឹងអ្វីដែលបានកើតឡើងជាមួយក្រុមអេស្ប៉ាញនិងក្រុមអាល្លឺម៉ង់ ការមកដល់ជាច្រើនដងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះវាជាការភ្ញាក់ផ្អើលមួយ ។ សង្ឃឹមថាថ្ងៃស្អែកក្រុម Barcelona អាចឆ្លងផុត ( ប៉ះជាមួយនឹង Lyon ) និងឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ។ សម្រាប់បាល់ទាត់អង់គ្លេសវាល្អណាស់ដែលមានក្រុមចំនួន ៣ នៅវគ្គ ៨ ក្រុមចុងក្រោយនេះ ហើយ Liverpool ប្រហែលដែរ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី