Shaqiri ថា ខ្លួនរីករាយក្នុងការត្រលប់ទៅកាន់ទឹកដី Bayern សារជាថ្មី ប៉ុន្តែទៅម្ដងនេះគឺទៅទម្លាក់

9442
  • កីឡាករ Xherdan Shaqiri កំពុងតែរីករាយក្នុងការត្រឡប់ទៅកាន់ទឹកដីរបស់ក្រុម Bayern Munich វិញបន្ទាប់ពីចាកចេញអស់រយះជាច្រើនរដូវកាល ប៉ុន្តែទៅលើកនេះគឺទៅប៉ះគ្នាក្នុងជំនួបក្របខ័ណ្ឌ Champions League ខណៈដែលខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះបានសារភាពថាវាពិតជាលំបាកណាស់ក្នុងការទទួលបានជ័យជម្នះលើអតីតក្រុមរបស់ខ្លួន ។

    ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ជាតិស្វីសរូបនេះធ្លាប់បានចំណាយពេលដ៏អស្ចារ្យចំនួន ៣ រដូវកាលនៅក្នុងទឹកដីប្រទេសអាឡឺម៉ង់មុនពេលផ្ទេរទៅលេងឲ្យ Inter Malin , Stoke City និងចុងក្រោយនេះបានផ្ទេរទៅកាន់ Liverpool នៅរដូវក្តៅឆ្នាំ ២០១៨ ហើយរូបគេក៏ចាប់ផ្ដើមស្ទុះភាពល្បីល្បាញឡើងវិញផងដែរ ខណះកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវិលត្រឡប់ទៅកាន់ទឹកដី Allianz Arena វិញ ។

    Shaqiri បាននិយាយថា៖ ” វាជាក្រុមកំពូលពីរដែលនឹងត្រូវតទល់គ្នា ។ សម្រាប់ខ្ញុំវាគឺជាការប្រកួតដ៏ល្អបំផុតនៅក្នុងជំនួបនេះហើយវានឹងខ្លាំងក្លាណាស់ ។ ខ្ញុំចូលចិត្តលេងនៅក្នុងក្របខ័ណ្ឌ Champions League ។ បន្ទាប់ពីរយៈពេលដ៏យូរវាពិតជាស្រស់ស្អាតណាស់ក្នុងការវិលត្រឡប់ទៅលេងវិញ ( លេងនៅក្នុងកីឡដ្ឋាន Allianz Arena ) ។ វាស្ថិតនៅកម្រិតមួយផ្សេងទៀត នៅកម្រិតកំពូល ” ។

    ខ្សែប្រយុទ្ធកំពស់ទាបតែល្បឿនលឿនរូបនេះបានបន្ថែមទៀតថា៖ ” ពិតណាស់ Liverpool បានធ្វើយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុន ប៉ុន្តែមិនបានឈ្នះវាឡើយ ។ ឥឡូវនេះយើងមានឱកាសដ៏ធំមួយដើម្បីបន្តដំណើរទៅមុខទៀត ។ ប៉ុន្តែដើម្បីទៅវគ្គបន្តបានយើងត្រូវតែផ្តួលក្រុមកំពូលមួយនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី