សហរដ្ឋអាមេរិក អភិវឌ្ឍន៍មីស៊ីលថ្មី ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី

13919

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកបាននិយាយកាលពីថ្ងៃទី១២ មីនាម្សិលមិញថា សហរដ្ឋអាមេរិកកំពុងតែបោះជំហានទៅកាន់ការអភិវឌ្ឍមីស៊ីលថ្មីក្រោយពេលដែលប្រធានាធិបតីត្រាំសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យមជាមួយរុស្ស៊ីកាលពីឆ្នាំ ១៩៨៧ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ Michelle Baldanza បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា៖ ” យើងនឹងចាប់ផ្តើមសកម្មភាពលើសមាសភាគដើម្បីគាំទ្រការធ្វើតេស្តអភិវឌ្ឍមីស៊ីលបាញ់ពីដី ។ សកម្មភាពនេះ នឹងមិនពាក់ព័ន្ធជាមួយកាតព្វកិច្ចរបស់យើងក្រោមសន្ធិសញ្ញាដែលយើងបានដកខ្លួនចេញកាលពីខែមុននោះទេ ។ យ៉ាងណាមិញ សកម្មភាពអភិវឌ្ឍនេះនឹងត្រូវបញ្ចប់ ប្រសិនបើរុស្ស៊ីត្រឡប់ទៅអនុលោមតាមសន្ធិសញ្ញានេះយ៉ាងពេញលេញវិញ ” ។

គួរឲ្យដឹងថា អាមេរិកបានធ្វើការចោទប្រកាន់រុស្ស៊ីជាច្រើនមកហើយសម្រាប់ការរំលោភសន្ធិសញ្ញាតាមរយៈការអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលធន់ SSC-8/9M729 ហើយអង្គការ NATO ក៏បានធ្វើការថ្កោលទោសដូចគ្នា ប៉ុន្តែត្រូវបានរដ្ឋាភិបាលក្រុងមូស្គូបដិសេធ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី