រលកកម្តៅគំរាមកំហែងខ្លាំងនៅភាគខាងត្បូង ប្រទេសវៀតណាម ខណះគ្មានភ្លៀង ២ ខែមកហើយ

3744

វៀតណាមខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងរងការគំរាមកំហែងពីរលកកម្ដៅនាសប្ដាហ៍នេះ ខណៈដែលជាតិអំបិលខ្ពស់ក្នុងដីអាចនឹងបង្កគ្រោះថ្នាក់ដល់រុក្ខជាតិទឹកសាប នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន tuoitre news ដកស្រង់ប្រភពពីអាជ្ញាធរ ។

ទីភ្នាក់ងារអាកាសធាតុនៅភាគខាងត្បូងវៀតណាមឲ្យដឹងថា សីតុណ្ហភាពនឹងហក់ឡើងដល់ ៣៦ អង្សានៅសប្ដាហ៍នេះ ហើយសំណើមក្នុងខ្យល់នឹងធ្លាក់ចុះទាប ។ ខេត្តដែលទទួលរងឥទ្ធិពលនេះ មានដូចជាខេត្ត Binh Phouc, Dong Nai និង Tay Ninh  ខណៈដែលទីក្រុងហូជីមិញ, ឡុងអាន, Can Tho និង Vinh Long មានសីតុណ្ហភាព ៣៥ អង្សា ។ ជាមួយគ្នាដែរ តំបន់ជាច្រើនក្នុងប្រទេសវៀតណាម មិនមានភ្លៀងធ្លាក់អស់រយៈពេល ២ ខែមកហើយដែលបណ្ដាលឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងព្រៃឈើផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី