គ្រាប់រ៉ុក្កែតដឹកទំនិញទៅទីអវកាសដំបូងរបស់ចិន គ្រោងបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខ

23687
  • គ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ប្រទេសចិន សម្រាប់បម្រើគោលដៅពាណិជ្ជកម្ម នឹងត្រូវធ្វើការហោះហើរសាកល្បងជាលើកដំបូង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ខណៈបច្ចុប្បន្នរាល់គ្រាប់រ៉ុក្កែតដឹកជញ្ជូនទាំងអស់របស់ចិន គឺសុទ្ធតែស្ថិតក្នុងត្រកូត ឡុងម៉ាច (Long March) ។

    គ្រាប់រ៉ុក្កែតនេះមានឈ្មោះថា នាគវៃឆ្លាតទី ១ ហៅកាត់ថា SD-1 គឺជាសមាជិកដំបូងគេនៃស៊េរីរ៉ុក្កែតពាណិជ្ជកម្មត្រកូត ដ្រាហ្គិន ផលិតដោយស្ថាប័នរដ្ឋចិន CALVT ដែលមានឯកទេសខាងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ក្នុងគ្រាដែលប្រទេសចិនកំពុងពន្លឿនសន្ទុះនៃកិច្ចប្រឹងប្រែងអភិវឌ្ឍវិស័យឧស្សាហកម្មអវកាស ទៅក្នុងផ្នែកពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ ។

    សូមជម្រាបផងដែរថា គ្រាប់រ៉ុក្កែត ដ្រាហ្គិន ត្រូវគេអះអាងថា ប្រើពេលត្រឹម ៦ ខែប៉ុណ្ណោះ ដើម្បីផលិតបានមួយគ្រាប់ៗ និងពេលត្រឹមតែ ២៤ ម៉ោងសម្រាប់ការត្រៀមរៀបចំដើម្បីបាញ់បង្ហោះ ហើយវាអាចប្រើប្រាស់សម្រាប់បញ្ជូនផ្កាយរណបតែមួយគ្រឿង ឬក៏ច្រើនគ្រឿងក្នុងពេលតែមួយក៏បាន ៕

    ដោយ៖ បូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី