លោក ដូណាល់ ត្រាំ ស្នើថវិការ ១ ពាន់លានដុល្លារពីសភាដើម្បីពន្លឿនយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក

44889
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំថវិការជំនួយប្រមាណ ១ ពាន់លានដុល្លារ ដើម្បីផ្តល់សន្ទុះដល់យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ ខណៈសំណើនេះ ធ្វើឡើងស្របពេលដែលលោក ត្រាំ បានបញ្ជូនគម្រោងកញ្ចប់ថវិកាជាតិ ៤.៧ ទ្រីលានដុល្លារទៅកាន់សភាដែរ ។

    ដោយឡែកសម្រាប់កញ្ចប់ថវិកាជាតិប្រចាំឆ្នាំ ២០២០ ដែលនឹងចាប់ផ្តើមពិភាក្សានាដើមខែតុលាខាងមុខនេះ សេតវិមានអាមេរិកបានឲ្យដឹងថា សន្តិសុខ វឌ្ឍនភាព និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យមានភាពសេរី និងបើកចំហ ។ បើតាមសេតវិមាន ការផ្តល់ថវិការដ៏ច្រើននេះ នឹងជួយគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចសេដ្ឋកិច្ចល្អ ភាពប្រកួតប្រជែង និងកំណែទម្រង់ក្នុងវិស័យឯកជន ស្តង់ដារហេដ្ឋរចនាសម្ព័ន្ធដែលចាំបាច់ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងហិរញ្ញវត្ថុផងដែរ ។

    សូមរំលឹកថា សហរដ្ឋអាមេរិកបានសម្រេចកំណត់តំបន់ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលសំដៅទៅលើតំបន់ ដែលលាតសន្ធឹងរវាងមហាសមុទ្រពីរ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក ជាយុទ្ធសាស្ត្ររបស់ខ្លួនជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ ។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈសុន្ទរកថារបស់លោក ដូណាល់ ត្រាំ នៅក្រុងដាណាង ប្រទេសវៀតណាម ក្នុងឱកាសជំនួបកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី