
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៦ ឆ្នាំ មុននេះបន្តិចក្នុងពានរង្វាន់ JENESYS 2017 Japan-Asean U-16 Football Tournament ប្រចាំពូល B ។
ពានដែលធ្វើឡើងនៅប្រទេសជប៉ុនមួយនេះ សម្រាប់ការប្រកួតរវាង U-16 កម្ពុជា ឈ្នះ U-16 ហ្វីលីពីន នេះបានបញ្ចប់ទៅដោយលទ្ធផល កម្ពុជា ៣ ហ្វីលីពីន ០ នៅលើទីលាន Kirishima Yamazakura Miyazaki Prefectural Comprehensive Sports Park Pitch 2 នៅវេលាម៉ោង ៨:៣០ នាទីព្រឹកមិញនេះ ៕
ដោយ៖ Dara Hunii