Kaka ថា ឥទ្ធិពលរបស់ Messi ជម្រុញឱ្យ Ronaldo ខិតខំខ្លាំង ព្រោះគេចង់ល្អជាង Messi

13550

កម្លាំងចិត្តរបស់កីឡាករ Cristiano Ronaldo ដែលបានធ្វើឲ្យរូបគេខិតខំប្រឹងប្រែងលេងឱ្យបានល្អបំផុតក្នុងវិស័យកីឡាបាល់ទាត់ គឺកើតចេញពីគូប្រជែងរបស់គេនៅក្លឹប Barcelona គឺតារាបាល់ទាត់ Lionel Messi នេះបើយោងតាមសម្ដីរបស់អតីតកីឡាកររបស់ក្លឹប Real Madrid គឺលោក Kaka ។

Ronaldo និង Messi ដែលត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដែលល្អជាងគេបំផុតនៅក្នុងលោកអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកហើយដោយពួកគេម្នាក់ៗសុទ្ធតែធ្លាប់ឈ្នះបានពានរង្វាន់ Ballon d’Or ចំនួន ៥ ដងដូចគ្នា នៅពេលដែលពួកគេបានប្រជែងគ្នានៅក្លឹប Real Madrid និងក្លឹប FC Barcelona ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានរក្សាទម្រង់លេងល្អរបស់ខ្លួនមិនស្រកស្រុតឡើយចាប់តាំងពីពេលដែលគេបានប្ដូរ ពីក្លឹប Real Madrid បានមកលេងនៅក្លិប Juventus ដោយរកបានគ្រាប់បាល់ ២៤ គ្រាប់ក្នុងការប្រកួត ៣៦ លើកនេះបើគិតគ្រប់ការប្រកួតទាំងអស់ ។ ទោះជាឈានដល់វ័យ ៣៤ ឆ្នាំហើយយ៉ាងណាក្ដីក៏កីឡាករ Ronaldo មិនបានបង្ហាញសញ្ញាណាមួយនៃការធ្លាក់ចុះទម្រង់លេងនោះឡើយ ហើយអតីតតារាបាល់ទាត់របស់ក្លឹប Real Madrid និងក្លិប AC Milan លោក Kaka ជឿថាកីឡាករ Ronaldo មានកម្លាំងចិត្តប្រឹងប្រែងបែបនេះដោយសារគេចង់ល្អជាង Messi ។

វិរះបុរសប្រេស៊ីលរូបនេះបាននិយាយប្រាប់សារព័ត៌មាន La Gazzetta dello Sport ថា៖ ” មូលហេតុដែលដែលគេលេងបានល្អមិនមានអ្វីគួរឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះគឺគេនៅតែអាចបន្តលេងបានល្អបានយូរយ៉ាងនេះ ។ ខ្ញុំជឿជាក់ថាគេអាចធ្វើបែបនេះបានក៏ដោយសារឥទ្ធិពលរបស់កីឡាករ Messi ដែរជាការប្រជែងដែលគ្មានទីបញ្ចប់ ជាចំណង់ដែលចង់ឈ្នះគេជានិច្ច ។ នៅអាយុ ៣៤ ឆ្នាំនិងបានឆ្លងកាត់ជ័យជម្នះច្រើនរាប់មិនអស់ Cristiano នៅតែអាចរកបានកម្លាំងចិត្តដើម្បីខិតខំប្រឹងប្រែងបន្តទៀត នេះជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល ” ៕

ដោយ៖តារា

ប្រភព :
Daily Star
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី