លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បង្ហាញពីអនុភាពមីស៊ីលជំនាន់ថ្មីរបស់ខ្លួនដែលលឿនជាងសំឡេង ៩ ដង

13994

ស្ថានីយទូរទស្សន៍រុស្ស៊ី 1tv.ru បានបញ្ចេញវីដេអូមួយ ដើម្បីបង្ហាញពីអានុភាពរបស់មីស៊ីល Zircon ដែលត្រូវបានលាតត្រដាងកាលពីខែមុន ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន ។

ខ្សែអាតិ៍វីដេអូនេះ បង្កើតឡើងដោយកុំព្យូទ័រដើម្បីបង្ហាញពីសមត្ថភាពរបស់មីស៊ីល ដែលត្រូវបាញ់ចេញពីនាវាចម្បាំង ដោយវាអាចគេចពីប្រព័ន្ធប្រឆាំងមីស៊ីល និងបាញ់ចំគោលដៅដែលនៅលើទឹក ដូចជានាវាដឹកយន្តហោះចម្បាំងជាដើម ខណៈមីស៊ីល Zircon របស់រុស្ស៊ី មានល្បឿនលឿនជាងសំឡេង ៩.៦៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

សូមរំលឹកថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ពូទីន បានធ្វើការបង្ហាញនូវមីស៊ីលថ្មីឈ្មោះថា Zircon ដែលមានល្បឿនលឿនជាងសំឡេង ៩ ដង និងអាចបាញ់ទៅលើគោលដៅដែលមានចម្ងាយ ១ ពាន់គីឡូម៉ែត្រ ហើយបើតាមសារព័ត៌មាន TASS រុស្ស៊ីនឹងធ្វើតេស្តសាកល្បងមីស៊ីល Zircon នៅចុងឆ្នាំ ២០១៩ នេះ ខណៈផលិតកម្មនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០២១ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំបន្ទាប់ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី