គ្រូបង្វឹករបស់ក្លឹប Shan United បានលាលែងពីដំណែងហើយ

56025
  • លោក Soe Myat Min គ្រូបង្គោលក្រុម Shan United របស់មីយ៉ាន់ម៉ា បានលាលែងពីតំណែងនៅថ្ងៃទី១១​ ខែមីនានេះ ដោយសារដឹកនាំពុំសូវល្អនៅ AFC CUP និង Myanmar National League ។

    Image may contain: 1 person, standing and outdoor

    Shan United ជាជើងឯកពានរង្វាន់២កាលពីឆ្នាំ២០១៧ ហើយទទួលបានកៅអីមួយមកលេងពានរង្វាន់ AFC CUP ក្រោយចាញ់ Ceres Negros នៅវគ្គជម្រុះ AFC Champions League ជុំទី២។ ប៉ុន្តែការលេងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី ក៏ពុំសូវជោគជ័យ ត្បិត ៣ ប្រកួតដំបូង ឈ្នះបឹងកេតតែម្តងគត់ ហើយចាញ់២ប្រកួត។ ចំណែក នៅលីគកំពូលមីយ៉ាន់ម៉ា បានត្រឹមលេខ ៤ បណ្តោះអាសន្ន។

    Image may contain: 1 person, outdoor

    Shan United នឹងបើកទ្វារកីឡដ្ឋាន Thuwunna ទទួលភ្ញៀវ Ceres Negros នាថ្ងៃទី១៤ ខែមីនា ចុងសប្តាហ៍នេះ។

    ដោយ៖ Dara Hunii

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី