អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ឈ្នះមេដាយសរុប ៨ គ្រឿងនៅ អារ៉ាប់រួម ក្នុងនោះមេដាយមាសបាន ២ គ្រឿង

9220

អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើមសរុបមេដាយ ៨ គ្រឿង ពីព្រឹត្តការណ៍ “ Special Olympics World Games ABU DHABI 2019” នេះបើតាមការបញ្ជាក់ពី លោក មាស សារ៉េត មន្ត្រីគណៈកម្មាធិការជាតិ ស្ប៉េស្យ៉ាលអូឡាំពិកកម្ពុជា ពីទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួម ។

លោក មាស សារ៉េត រាយការណ៍ទៀតថា គិតត្រឹមថ្ងៃទី ១៩ ខែមីនា អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើមបានមេដាយសរុប ៨ គ្រឿង ក្នុងនោះមេដាយមាស ២ ប្រាក់ ៣ និងសំរិទ្ធ ៣ គ្រឿង ។ រួមមានលើវិញ្ញាសារត់ ៤០០ ម៉ែត្របុរស កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយប្រាក់ ១ ។ វិញ្ញាសារត់ ៥០ ម៉ែត្រនារី កីឡាការិនី វង្ស សីហា មេដាយប្រាក់ ១ និងកីឡាករ អ៊ូ ស្រីប៊ុច មេដាយប្រាក់ ១ លើវិញ្ញាសារត់ ២០០ ម៉ែត្រ ឯកីឡាការិនី រ័ត្ន ស្រីទាវ មេដាយសំរឹទ្ធ ១ វិញ្ញាសារត់ ២០០ ម៉ែត្របុរស កីឡាករ ផុន សុវណ្ណ មេដាយសំរឹទ្ធ ១ ។ ប្រភេទ កីឡាប៊ូល នៅរដ្ឋ ABU DHABI កីឡាករ ស៊ីមយា វីនព្ធ មេដាយសំរឹទ្ធ ១ វិញ្ញាសារត់ ២០០ ម៉ែត្រនារី កីឡាការិនី រឿង លក្ខិណា ដណ្ដើមបានមេដាយមាស ១ គ្រឿង ឯប្រភេទកីឡាប៊ូលវិញ វិញ្ញាសាឯកត្តជននារី កីឡាការិនី យឿន សុខចាន់ ដណ្ដើមបានមេដាយមាស ១ គ្រឿងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ Special Olympics World Games ABU DHABI ២០១៩ ក្នុងរដ្ឋ ២ គឺរដ្ឋ ABU DHABI និងរដ្ឋ Dubai កម្ពុជាបានបញ្ជូនអត្តពលិក និងប្រតិភូសរុប ១៥ នាក់ លើ ២ វិញ្ញាសា អត្តពលកម្ម និងកីឡាប៊ូល ហើយដណ្ដើមបានមេដាយសរុប ៨ គ្រឿង មាស ២ ប្រាក់ ៣ និងសំរិទ្ធ ៣ គ្រឿង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី