
កម្មវិធីបាល់ទាត់ Tiger Street Football Festival 2018 មិនត្រឹមតែនាំឲ្យមហាជនលេងកីឡាកម្សាន្ត និងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួននោះទេ ក៏មានការប្រគំតន្ត្រីខ្នាតធំផងដែរ។ ការប្រគំតន្ត្រីនាំយកសុទ្ធតែតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជាដូចជា ខេមរៈ សេរីមន្ត ឱក សុគន្ធកញ្ញា, នី រតនា អ្នកចម្រៀងល្បីៗជាច្រើននាក់ទៀត ពួកគេនឹងត្រូវបង្ហាញមុខនៅខេត្តកំពង់ស្ពឺរាត្រីនេះហើយ។



សម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺអាចមកទស្សនាការប្រគំតន្ត្រីដ៏ធំ និងសាករសជាតិពិសេសរបស់ស្រាបៀ Tiger នៅទីនោះតែម្ដង ខណៈក្រុមការងារបានរៀបចំតុ និងមានស្តង់តាំងបង្ហាញសម្ភារកីឡា ថែមទាំងមានចាប់រង្វាន់ដល់អ្នកចូលរួមនាឱកាសនោះទៀតផង។
នេះជាការប្រគំតន្ត្រីលើកទី២ហើយ ក្នុងកម្មវិធី Tiger Street Football Festival 2018 ស្រប់ពេលលើកទី១នោះគឺធ្វើឡើងនាវគ្គជម្រុះដំបូងមណ្ឌលទី១ ខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន៕
អត្ថបទ៖ នួន ស៊ីណា