ថ្នាក់ដឹកនំាក្រុមហ៊ុន Boeing នឹងចាត់វិធានការស្វែងរកការពិតនៃការធ្លាក់យន្តហោះនៅប្រទេសអេត្យូពី

22023
  • ក្រុមហ៊ុន ប៊ូអ៊ីង បាននិងកំពុងចាត់វិធានការ ដើម្បីធានាសុវត្ថិភាពពេញលេញរបស់យន្ដហោះត្រកូល ៧៣៧ មិច ដោយផ្អែកលើអ្វីដែលបានរកឃើញ ក្នុងការស៊ើបអង្កេតទាក់ទិននឹងករណីធ្លាក់យន្ដហោះនៅអេត្យូពី នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអ៊ីង លោក ឌែននីស មុយឡេនប៊ឺក ។

    ហេតុការណ៍ធ្លាក់យន្ដហោះ ប៊ូអ៊ីង ៧៣៧ មិច ៨ របស់ក្រុមហ៊ុនអាកាសចរអេត្យូពី បានធ្វើឱ្យមនុស្ស ១៥៧ នាក់ស្លាប់ ខណៈមូលហេតុធ្លាក់ត្រូវបានសន្និដ្ឋានថា មានភាពស្រដៀងគ្នានឹងករណីធ្លាក់យន្ដហោះប្រភេទនេះ របស់ក្រុមហ៊ុនអាកាសចរ ឡាយអិន អ៊ែរ នៅឥណ្ឌូណេស៊ី ដែលបណ្តាលឱ្យមនុស្ស ១៨៩ នាក់ស្លាប់កាលពីចុងខែតុលា ឆ្នាំ ២០១៨ ដោយទាក់ទិននឹងដំណើរការនៃប្រព័ន្ធចង្អុលប្រាប់ទិសស្វ័យប្រវត្តិ នៅពេលដែលយន្តហោះជួបគ្រាអាសន្នភ្លាមៗ ។

    យ៉ាងណាមិញ តាមរយៈសេចក្ដីថ្លែងការណ៍មួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអ៊ីង រូបនេះ បានអះអាងថា ខ្លួនកំពុងចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាពរបស់យន្ដហោះត្រកូល ៧៣៧ មិច យ៉ាងម៉ត់ចត់សំដៅទប់ស្កាត់សោកនាកម្មនាពេលអនាគតកុំឲ្យកើតឡើងបន្តទៀត ៕

    ដោយ៖ បូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី