ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុន សម្រេចលាលែងពីតំណែង បន្ទាប់ពីមានរឿងអាស្រូវពុករលួយ

21245
  • ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុន លោក Tsunekazu Takeda បានលាលែងពីតំណែង ចំពេលដែលមានរឿងអាស្រូវទិញសន្លឹកឆ្នោតមួយ ដែលក្រុមអ្នកស៊ើបអង្កេតបារាំង សង្ស័យ ថា បានជួយឲ្យក្រុងតូក្យូក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក នៅឆ្នាំក្រោយ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុន Today ។

    ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុនរូបនេះ បានប្រកាស នៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈកម្មាធិការថា លោកនឹងលាលែងពីតំណែង នៅពេលអាណត្តិរបស់លោកបញ្ចប់ នៅខែមិថុនា ហើយលោក ក៏បានបដិសេធការចោទប្រកាន់ពីបទពុករលួយនេះផងដែរ ។ លោក Takeda ជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិដ៏មានឥទ្ធិពល និងជាប្រធានគណៈកម្មការទីផ្សារ ផងនោះ ។ ហើយចំពោះការលោកលាលែងពីតំណែងនេះ លោកនឹងបាត់បង់សមាជិកភាព IOC ដែលត្រូវបានចងភ្ជាប់ជាមួយនឹងតំណែងប្រធានាធិបតីរបស់គាត់ ។

    រឿងអាស្រូវដែលអាជ្ញាធរបារាំង កំពុងស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំ បានស្រមើស្រមៃយ៉ាងខ្លាំង ទៅលើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ និងបានសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងរបស់ IOC ក្នុងការសម្អាតដំណើរការដេញថ្លៃរបស់ខ្លួន ។
    គួរបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវចំណាយយ៉ាងហោចណាស់ ២០ពាន់លានដុល្លារ ដើម្បីរៀបចំការប្រកួត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី