ចុម!!! Pogba សារភាពថា Real Madrid គឺជាក្លឹបក្នុងក្ដីសុបិន្ត ខណះ Zidane ជាគ្រូបង្វឹកក្នុងក្ដីស្រម៉ៃ

8189

ខ្សែបម្រើកណ្ដាលឆ្នើមសញ្ជាតិបារាំងរបស់ក្លឹបបីសាចក្រហម Manchester United កីឡាករ Paul Pogba បានសារភាពថាការលេងនៅក្នុងក្លិប Real Madrid គឺជាក្ដីស្រម៉ៃរបស់ខ្លួន ស្របពេលលោក Zinedine Zidane គឺជាគ្រូបង្វឹកក្នុងសុបិន្ត ។

បើទោះបីជាកីឡាករដែលបានឈ្នះពានរង្វាន់ FIFA World Cup ជាមួយបារាំងកាលពីឆ្នាំ ២០១៨ រូបនេះកំពុងផ្តោតអារម្មណ៍ខ្លាំងជាមួយក្លឹប Manchester United យ៉ាងណាក៏ដោយក៏ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះបានសារភាពថាលោក Zidane ដែលបានត្រឡប់ទៅដឹកនាំក្លឹប Real Madrid វិញនាពេលថ្មីៗអាចជាភាពទាក់ទាញមួយសម្រាប់កីឡាករល្បីៗទៅចូលរួមជាមួយ ។

Pogba បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយក្រុមជម្រើសជាតិបារាំងថា៖ ” Real Madrid គឺជាក្លឹបក្ដីសុបិនសម្រាប់ទាំងអស់គ្នា ។ ពួកគេគឺជាក្លឹបដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក ។ ឥឡូវនេះពួកគេមាន Zidane ជាគ្រូបង្វឹក ហើយគាត់គឺជាក្តីសុបិន្តមួយសម្រាប់ក្មេងៗនិងសម្រាប់កីឡាករទាំងអស់ ប៉ុន្តែពេលនេះខ្ញុំនៅឯក្លឹប Manchester United ” ។

អតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus​ រូបនេះបានបន្ថែមទៀតថា៖ ” មានគ្រូបង្វឹកថ្មីម្នាក់នៅទីនោះផងដែរ ហើយខ្ញុំកំពុងលេង ។ ក្រោយមកគ្មាននរណាម្នាក់ដឹងពីអ្វីដែលនឹងកើតឡើងនាពេលអនាគតនោះទេ ប៉ុន្តែឥឡូវនេះខ្ញុំនៅឯក្លិប Manchester United ” ៕

ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី