Jose បានបដិសេធការងារ ៣ ទៅ ៤ ដងរួចហើយ ប៉ុន្តែលោកនឹងវិលមកវិញនៅរដូវកាលក្រោយ

17768
  • លោក Jose Mourinho បាននិយាយថាគាត់ចង់វិលត្រឡប់មកកាន់ជាតំណែងគ្រូបង្វឹកវិញនៅរដូវក្តៅខាងមុខនេះ ហើយលោកបានសារភាពថា លោកធ្លាប់បានបដិសេធសំណើទៅដឹកនាំ ៣ ឬ ៤ ដងរួចទៅហើយ ។

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹបបីសាចក្រហម Manchester United បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីខែ ធ្នូ កន្លងមក បន្ទាប់ពីដឹកនាំក្លឹបយក្សរបស់អង់គ្លេសមួយទទួលលទ្ធផលមិនជាទីគាប់ប្រសើរនៅរដូវកាលនេះ ។ ប៉ុន្តែអតីតគ្រូបង្វឹកក្លិប Chelsea, ក្លិប Real Madrid, កីឡាករ Inter Milan និង Porto រូបនេះកំពុងតែត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងថ្មីនៅរដូវកាលក្រោយ ។

    លោក Mourinho បាននិយាយថា៖ ” អ្វីដែលខ្ញុំគិតគឺថាខ្ញុំចង់វិលត្រឡប់មកវិញនៅរដូវក្តៅក្នុងខែមិថុនាសម្រាប់ក្លិបថ្មី និងសម្រាប់មុនបើករដូវកាលថ្មី ។ ខ្ញុំដឹងច្បាស់ថាអ្វីដែលខ្ញុំមិនចង់បាននោះគឺជាហេតុផលដែលខ្ញុំត្រូវនិយាយថាគ្មានការផ្តល់ជូន ៣ ឬ ៤ ផ្សេងគ្នា ។ ហើយខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បានមិនមែនអំពីក្លឹបជាក់លាក់ទេ មិនមែនជាក្លឹបជាក់លាក់នោះទេប៉ុន្តែជាលក្ខណៈនៃការងារ ខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនឹងរង់ចាំវា ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី