អតីតកីឡាករវ័យក្មេងឆ្នើមប្រចាំ Euro ២០១៦ គ្រោងដើរចេញពី Bayern បន្ទាប់ពីមិនសូវបានលេង

15399
  • Renato Sanches បានបង្ហើបថា ខ្លួនគ្រោងនឹងចាកចេញពីក្លឹប Bayern Munich នៅរដូវក្តៅខាងមុខនេះ ក្នុងករណីដែលខ្លួននៅតែបន្តមិនបានលេងឲ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga នេះបន្តទៀត ។

    ខ្សែបម្រើសញ្ជាតិព័ទុយហ្គាល់រូបនេះបានផ្លាស់ទៅកាន់ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich ពីក្លិប Benfica កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ូ ( ៣០ លានផោន / ៤០ លានដុល្លារ ) ខណះពេលវេលារបស់កីឡាករូបនេះនៅក្នុងកីឡដ្ឋាន Allianz Arena មិនមានដំណើរការល្អនោះទេ ។

    កីឡាករវ័យ ២១ ឆ្នាំរូបនេះបានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបគេជួយឲ្យព័រទុយហ្គាល់ គ្រងតំណែងជាស្ដេចបាល់ទាត់ទ្វីបកាលពី ២០១៦ នៅប្រទេសបារាំង ហើយត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដ៏ជោគជ័យម្នាក់នៅក្នុងទ្វីបអឺរ៉ុបក្នុងអំឡុងពេលនោះ ។ ប៉ុន្តែការខ្ចីជើងទៅលេងឲ្យក្លឹប Swansea City កាលពីរដូវកាលមុនហើយរូបគេបានប្រឹងប្រែងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងនៅទីនោះ ខណះការខ្វះខាតពេលវេលានៅលើទីលានបន្ទាប់ពីវិលត្រឡប់មកវិញ ហាក់បីធ្វើឲ្យខ្សែបម្រើវ័យក្មេងរូបនេះកាន់តែជួយរដូវកាលអាក្រក់ឡើងៗនៅក្នុងក្លិប Bayern Munich ។

    តារាព័រទុយហ្គាល់រូបនេះបានប្រាប់ Kicker ថា៖ ” ខ្ញុំមិនសប្បាយចិត្តនៅទីនេះទេ ខ្ញុំធ្វើការច្រើនប៉ុន្តែខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យលេងទេ ។ ខ្ញុំចង់លេងច្រើនជាងនេះប្រហែលជានៅក្លិបផ្សេង ខ្ញុំត្រូវបារម្ភពីរឿងនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី