
ខ្សែប្រយុទ្ធ Michy Batshuayi បានទាត់គ្រាប់ជ័យជម្នះឲ្យ Borussia Dortmund ផ្ដួល Eintracht Frankfurt ដោយលទ្ធផល ៣ ទល់នឹង ២ ក្នុងជំនួបលីគកំពូលអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១១ មីនា ដើម្បីបន្តប្រជែងយកកៅអី UEFA Champions League។
គ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារ Marco Russ ធ្វើឲ្យ Dortmund នាំមុខមុន ប៉ុន្តែ Luka Jovic បានស៊ុតតាមស្មើនៅ១៥នាទីបន្ទាប់។
Batshuayi ដែលប្ដូរចូលនៅវគ្គទី២ បានជួយឲ្យ Dortmund នាំមុខសាជាថ្មី មុន Danny Blum តាមបានស្មើសម្រាប់ Frankfurt ម្ដងទៀត។
យ៉ាងណាក៏ដោយ Batshuayi រកបានគ្រាប់ជ័យជម្នះនៅ ៣ នាទីក្រោយមក និង ជាគ្រាប់ទី ៧ របស់ខ្សែប្រយុទ្ធបែលហ្ស៊ីករូបនេះនៅក្រុមពណ៌លឿង តាំងពីផ្ទេរពី Chelsea លើកិច្ចសន្យាខ្ចី ៕
ដោយ៖ Dara Hunii