អ្នកវិទ្យាសាស្រ្តអះអាងថា ការបាញ់កម្ទេចអាចម៍ផ្កាយមុនវាហោះមកបុកផែនដី អាចនឹងមិនមែនមធ្យោបាយល្អនោះទេ

10774
  • នៅក្នុងករណីដែលផែនដីរងការគំរាមកំហែងពីអាចម៍ផ្កាយនោះ ដំណោះស្រាយសមហេតុផលជាងគេ គឺត្រូវបាញ់បំបែកដុំថ្មអវកាសទាំងនោះចោល ក៏ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា មធ្យោបាយនេះទំនងជានឹងមិនជោគជ័យដូចមនុស្សភាគច្រើនរំពឹងទុកនោះឡើយ ។

    អាចម៍ផ្កាយមិនត្រឹមជាការគំរាមកំហែងនោះទេ តែពួកវាក៏បង្កការងឿងឆ្ងល់ចំពោះអ្នកវិទ្យាសាស្រ្តថែមទៀតផង ព្រោះថ្មអវកាសទាំងនេះ គឺជារបស់សល់ពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យ ហើយមនុស្សលោកយើងក៏សង្ឃឹមផងដែរថា ថ្ងៃណាមួយពួកវាអាចក្លាយជាប្រភពធនធាននាពេលអនាគត សម្រាប់ក្រុមហ៊ុនដែលចង់ប្រមែប្រមូលទឹក ឬក៏លោហៈធាតុរបស់ពួកវា ។

    យ៉ាងណាមិញ បើតាមលទ្ធផលសិក្សានេះ បានរកឃើញទៀតថា អាចម៍ផ្កាយគឺមានភាពរឹងមាំឆ្ងាយជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្ត និងតម្រូវឲ្យមានថាម ពលខ្លាំងក្លា ដើម្បីអាចធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ ទៅជាកម្ទេចកម្ទីតូចៗទាំងស្រុងបាន ៕

    ដោយ៖បូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី