
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញរាយការណ៍ថាខ្សែប្រយុទ្ធ Antoine Griezmann និងភរិយារបស់គេកំពុងចាប់ផ្ដើមស្វែងរកទិញអចលនទ្រព្យនៅតំបន់ស្វយ័តកាតាឡូនីហើយ ស្របពេលមានការលេចឮពីការចង់បានដោយ Barcelona មួយរយៈមកហើយ។
ឥឡូវនេះ វិទ្យុ Catalunya បានរាយការណ៍ថាភរិយារបស់តារាជម្រើសជាតិបារាំងវ័យ ២៦ឆ្នាំខាងលើបានទៅជួបក្រុមហ៊ុនអចលនទ្រព្យមួយក្នុងទីក្រុង Barcelona ដើម្បីចាប់ផ្ដើមដំណើរការស្វែងរកផ្ទះ។
បន្ទាប់មកមានការលេចឡើងនូវព័ត៌មានបន្ថែមថានាង Erika Choponera បានធ្វើដំណើរទៅក្រុង Castelldefels ជាទីដែល Lionel Messi, Luis Suarez និង Philippe Coutinho រស់នៅ។ រួច Erika បានទៅ Pedralbes ជាទីដែល Ousmane Dembele និង Neymar បាននិងកំពុងរស់នៅ ៕
ដោយ៖ Dara Hunii