ក្រុមហ៊ុនរុករករ៉ែមាស វេណេស៊ុយអេឡា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក

9295

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ម៉ាញណឺវ៉េន (Minerven) ដោយចោតថា ចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មមាសដោយខុសច្បាប់ ដើម្បីគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នេះបើតាមក្រសួងរតនាគារជាតិអាមេរិក នៅថ្ងៃ អង្គារ៍ ម្សិលមិល ។

នេះគឺជាកញ្ចប់ទណ្ឌកម្មទី៦ហើយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គិតចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក ក្នុងគោលដៅដាក់បន្ថែមសម្ពាធលើលោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ក្រសួងរតនាគារជាតិអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មថ្មីនេះ មានគោលដៅលើក្រុមហ៊ុន ម៉ាញណឺវ៉េន ដែលជាក្រុមហ៊ុនរុករករ៉ែមាសរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា រួមទាំងអគ្គនាយករបស់ក្រុមហ៊ុននេះ គឺលោក អាឌ្រាន អាន់តូនីញ៉ូ ភើដូម៉ូ ម៉ាតា ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី