កប់!!! ក្រុមហ៊ុន កូកា-កូឡា រៀបចំតុបតែងចង្កៀងគោមអមដោយក្បូរក្បាច់ផ្កាខ្មែរ ត្រៀមស្វាគមន៍ឆ្នាំថ្មី

16842

មុនចូលឆ្នាំថ្មីនេះ ក្រុមហ៊ុន កូកា-កូឡា បានរៀបចំតុបតែងរូបក្លោងទ្វារ និងចង្កៀងគោមអមដោយក្បូរក្បាច់ផ្កាខ្មែរ ដង្ហែពេញផ្លូវយ៉ាងស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី និងអោយអ្នកទេសចរណ៍គ្រប់រូបចូលថតកម្សាន្តផងដែរ ។

តំណាងក្រុមហ៊ុន កូកា-កូឡា បានឱ្យដឹងថា ចង្កៀងគោមទាំងនោះ គឺជាសិល្បៈស្រមោលដែលបង្កើតចេញពីស្នាដៃ និងគំនិតរបស់សិល្បករខ្មែរពិតៗ និងមានបែងចែកចេញជារាងបេះដូង ផ្កាម្លិះ និងផ្កាយ ដែលជានិមិត្តនៃភាពរុងរឿង និងសិរីសួស្ដីឆ្នាំថ្មី ។
បើតាមតំណាងក្រុមហ៊ុន កូកា-កូឡា ដដែលនេះ គោម និងការតុបតែងដែលពោរពេញដោយអំណរឆ្នាំថ្មី មានដាក់តាំងនៅ ២ កន្លែង គឺស្ថិតនៅខាងក្រៅផ្សារទំនើប AEON ១ សាខាភ្នំពេញ និងផ្សារទំនើប AEON ២ សាខាសែនសុខ ដែលជាទីតាំងទូលាយ ងាយស្រួលចតយន្តយាន និងបរិយាកាសល្អ ។ អីចឹង…កុំភ្លេចនាំមិត្តភ័ក្ដិ និងគ្រួសារទៅថតរូបជុំគ្នា ដើម្បីបង្ហោះចូល Facebook និង Instagram ឲ្យស្អាតៗណា៎! ចង់ដឹងផ្លូវទាំងនោះស្អាតប៉ុណ្ណាអត់? តោះទស្សនារូបភាពទាំងអស់គ្នា៖

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី