ប្រមុខការទូតសហរដ្ឋអាមេរិកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមជ្ឈឹមបូព៌ានៅប្រទេសអ៊ីស្រាអែល

5187

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមួយជាមួយអ៊ីស្រាអែល ក្រិក និងសាយប្រើស ដោយឆ្ពោះទៅកាន់រដ្ឋធានីហ្សេរុយសាឡឹម ដើម្បីពិភាក្សាអំពីបញ្ហាបំពង់បង្ហួរឧស្ម័នធម្មជាតិ ។

កិច្ចប្រជុំកំពូលខាងលើនេះ ត្រូវបានអញ្ជើញចូលរួមដោយលោក ម៉ៃ ប៉ុមប៉េអូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្រធានាធិបតីសាយប្រើស លោក នីខូស អាណាស្តាស៊ីដេស និងនាយករដ្ឋមន្រ្តីក្រិកលោក អាឡិចស៊ីស តាស៊ីប្រាស់ ។
បើតាមការគ្រោងទុកនោះ ក្រុមមេដឹកនំាប្រទេសទំាងនេះ នឹងត្រូវធ្វើកិច្ចពិភាក្សាគ្នាដោយផ្តោតសំខាន់លើបញ្ហាក្នុងតំបន់ ជាពិសេសការពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាំង ៤ ក៏ដូចជាការជជែកលើគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលនឹងនំាយកឧស្ម័នធម្មជាតិពីអ៊ីស្រាអែលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈប្រទេសសាយប្រើស និងក្រិក នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី